នៅក្រុមប្រឹក្សាសន្តិសុខUN អាមេរិកជំរុញឲ្យរុស្ស៊ីទទួលយកកិច្ចព្រមព្រៀងបទឈប់បាញ់អ៊ុយក្រែន

2025/05/30 10:33:45 pm        61

សហរដ្ឋអាមេរិក បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ថា សំណើរបស់ខ្លួនសម្រាប់បទឈប់បាញ់នៅអ៊ុយក្រែន គឺជា «លទ្ធផលល្អបំផុតរបស់រុស្ស៊ី» ហើយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន គួរតែទទួលយកកិច្ចព្រមព្រៀងនេះ។

សហរដ្ឋអាមេរិក ចង់ឲ្យរុស្ស៊ីយល់ព្រមលើបទឈប់បាញ់តាមផ្លូវគោក ផ្លូវអាកាស សមុទ្រ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រយៈពេល ៣០ថ្ងៃ ដ៏ទូលំទូលាយ។ ជុំទី១នៃកិច្ចចរចាផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែនកាលពីថ្ងៃទី ១៦ ឧសភា បានបរាជ័យ ក្នុងការឈានដល់កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ ដែលទីក្រុងមូស្គូបាននិយាយថា មិនអាចសម្រេចបានមុនពេលលក្ខខណ្ឌជាក់លាក់ ត្រូវបានបំពេញ។

ឯកអគ្គរដ្ឋទូតរងស្តីទីអាមេរិកលោក John Kelley បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា៖«យើងចង់ធ្វើការជាមួយប្រទេសរុស្ស៊ី រួមទាំងគំនិតផ្តួចផ្តើមសន្តិភាពនេះ និងកញ្ចប់សេដ្ឋកិច្ច។ ពុំមានដំណោះស្រាយយោធាណាមួយចំពោះជម្លោះនេះទេ» ។ «កិច្ចព្រមព្រៀងដែលផ្តល់ជូននាពេលនេះ គឺជាលទ្ធផលល្អបំផុតរបស់រុស្ស៊ី។ លោកប្រធានាធិបតី ពូទីន គួរតែទទួលយកកិច្ចព្រមព្រៀងនេះ»។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចាប់ផ្តើមអាណត្តិទី២ របស់ខ្លួន នៅក្នុងខែមករា ដោយប្តេជ្ញាថា នឹងបញ្ចប់សង្រ្គាមរយៈពេល ៣ឆ្នាំរបស់រុស្ស៊ីនៅអ៊ុយក្រែនយ៉ាងឆាប់រហ័ស។ លោក Kelley បាននិយាយថា ជំហានដំបូងរបស់សហរដ្ឋអាមេរិក គឺត្រូវដាក់សំណើឲ្យមានបទឈប់បាញ់ភ្លាមៗ គ្មានលក្ខខណ្ឌ និងគ្រប់ជ្រុងជ្រោយ ដែលត្រូវបានទទួលយកដោយអ៊ុយក្រែន ដោយរង់ចាំកិច្ចព្រមព្រៀងរបស់  រុស្ស៊ី។ លោកបាននិយាយថា៖«ចាប់តាំងពីពេលនោះមក យើងបានជំរុញឲ្យរុស្ស៊ីទទួលយកបទឈប់បាញ់»។

អត្ថបទដែលទាក់ទង

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        8
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        32
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm