អ្នកជំនាញ៖ លោក Trump អាចប្រើវិធីផ្សេងអនុវត្តពន្ធ បើការសម្រេចរបស់តុលាការពាណិជ្ជកម្ម នៅដដែល

2025/05/30 10:38:28 pm        55

អ្នកជំនាញផ្នែកច្បាប់ និងពាណិជ្ជកម្ម បានលើកឡើងថា វិធានការដំឡើងពន្ធជាសកលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump អាចនឹងថយល្បឿន ប៉ុន្តែនឹងមិនត្រូវបានបញ្ឈប់ដោយសេចក្តីសម្រេចរបស់តុលាការ ដែលចុងក្រោយអាចបង្ខំឲ្យមានការផ្លាស់ប្តូរវិធីសាស្ត្រផ្នែកច្បាប់តែប៉ុណ្ណោះ សម្រាប់យុទ្ធនាការរបស់លោក ក្នុងការដាក់សម្ពាធលើប្រទេសនានាឲ្យព្រមសម្បទានពាណិជ្ជកម្ម។

ដំបូន្មានរបស់អ្នកជំនាញទាំងនោះ ចំពោះរដ្ឋាភិបាលបរទេស ក្រុមហ៊ុន និងអតិថិជនផ្សេងទៀត សន្មត់ថា លោក Trump នឹងមិនបោះបង់ចោលវិធានការពន្ធគយរបស់លោកនោះឡើយ ហើយថា គ្រប់យ៉ាងនឹងបន្តមានឡើងវិញក្នុងទម្រង់មួយ ឬផ្សេងទៀត។

សម្រាប់ពេលនេះ ការបញ្ជាឲ្យបញ្ឈប់បន្ទាន់ដោយសេចក្តីសម្រេចរបស់តុលាការពាណិជ្ជកម្មអន្តរជាតិ (CIT) ចំពោះវិធានការពន្ធរបស់លោក Trump ក្រោមច្បាប់ ស្តីអំពីសិទ្ធិអំណាចសេដ្ឋកិច្ចគ្រាអាសន្នអន្តរជាតិ (IEEPA) នឹងធ្វើឲ្យចំណាត់ការនោះនៅទ្រឹងសិន សម្រាប់ពេលបច្ចុប្បន្ន។

មេធាវី និងជាអ្នកជំនាញខាងពាណិជ្ជកម្មអាមេរិក-កាណាដា នៅក្រុមហ៊ុនច្បាប់ Thompson Hine ក្នុងទីក្រុង Columbus រដ្ឋ Ohio គឺលោក Dan Ujczo បាននិយាយថា៖ «នេះគ្រាន់តែជាចំណាត់ការដំបូងប៉ុណ្ណោះ។ រដ្ឋបាលរបស់លោក Trump មានជម្រើសជាច្រើន ក្នុងនោះរួមទាំងការរៀបចំឡើងវិញនូវក្រឹត្យ ដើម្បីរួមបញ្ចូលដែនកំណត់មួយចំនួន ដែលត្រូវបានប្រើនៅក្នុងការសម្រេចរបស់ CIT ផងដែរ»។

គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៨ ខែឧសភា តុលាការពាណិជ្ជកម្មដែលមានមូលដ្ឋាននៅតំបន់ Manhattan សហរដ្ឋអាមេរិក បានសម្រេចថា លោក Trump បានទៅហួសពីសិទ្ធិអំណាចផ្លូវច្បាប់របស់លោក ក្នុងការដាក់ចេញនូវវិធានការពន្ធក្រោមច្បាប់ IEEPA ជាច្បាប់បង្កើតឡើងក្នុងឆ្នាំ១៩៧៧ ដែលត្រូវបានប្រើជាចម្បង សម្រាប់ការដាក់ទណ្ឌកម្ម»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        104
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        97
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm