ប្រមុខកងទ័ពប៉ាគីស្ថាន លោក Field Marshal Asim Munir កាលពីថ្ងៃព្រហស្បតិ៍ បានហៅទឹកថា ជា «ខ្សែបន្ទាត់ក្រហម»នៃប្រទេសរបស់ខ្លួន ហើយបានច្រានចោលកិច្ចព្រមព្រៀងណាមួយលើតំបន់កាស្មៀរ ក្នុងអំឡុងពេលថ្លែងសុន្ទរកថាទៅកាន់អ្នកសិក្សានៅសកលវិទ្យាល័យ នៅក្នុងពិធីបើកវេទិកា Hilal Talks របស់យោធា។
វេទិកានេះ ត្រូវបានរៀបចំឡើង ដើម្បីចូលរួមសហគមន៍សិក្សារបស់ប្រទេសប៉ាគីស្ថាន លើបញ្ហាជាតិ និងតំបន់ ដែលប្រមុខកងទ័ពរូបនេះ បាននិយាយ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីការប្រឈមមុខគ្នាផ្នែកយោធាជាមួយឥណ្ឌាដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ដែលភាគីទាំងពីរ បានធ្វើការវាយប្រហារដោយមីស៊ីល យានដ្រូន និងកាំភ្លើងធំ។

សេចក្តីថ្លែងការណ៍របស់លោក Munir បានអនុវត្តតាមការផ្អាកជាឯកតោភាគីរបស់ឥណ្ឌាលើសន្ធិសញ្ញាទឹក Indus ដែលជាកិច្ចព្រមព្រៀងសម្របសម្រួលដោយធនាគារពិភពលោក ដែលបានគ្រប់គ្រងការចែករំលែកទឹករវាងប្រទេសទាំងពីរ ចាប់តាំងពីឆ្នាំ ១៩៦០។ តំបន់កាស្មៀរ ជាតំបន់ភ្នំហិម៉ាឡៃ ដែលះអះអាងទាមទារដោយឥណ្ឌា និងប៉ាគីស្ថាន ប៉ុន្តែត្រូវបានគ្រប់គ្រងដោយផ្នែក ក៏នៅតែជាកន្លែងដែលអរិភាពផ្ទុះឡើង រវាងប្រទេសទាំងពីរផងដែរ។
ខណៈដែលកំពុងថ្លែងក្នុងវេទិកា ប្រមុខកងទ័ពរូបនេះ ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយរបស់យោធាគឺបណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម ដែលបាននិយាយថា៖««គ្មានកិច្ចព្រមព្រៀងអំពី តំបន់កាស្មៀរ អាចធ្វើទៅបានទេ»។ «យើងមិនអាចបំភ្លេចតំបន់កាស្មៀរបានទេ»។
