ក្លិបបាល់ទាត់តោខៀវ Chelsea បានឈានដល់កិច្ចព្រមព្រៀងហើយក្នុងតម្លៃ ៣០ លានផោនផ្ទេរខ្សែប្រយុទ្ធ Liam Delap ពី Ipswich Town។
Manchester United, Everton, Newcastle និង Nottingham Forest សុទ្ធតែជាក្លិបដែលចាប់អារម្មណ៍កីឡាករវ័យ ២២ ឆ្នាំរូបនេះ។
Liam Delap បានចូលរួមជាមួយ Ipswich ផ្ទេរពី Manchester City តម្លៃ ២០ លានផោនរដូវកាលមុន។
Stamford Bridge គឺជាជម្រើសដំបូងសម្រាប់ Liam Delap តែការចរចាលើកិច្ចព្រមព្រៀងផ្ទាល់នៅកំពុងដំណើរការនៅឡើយ។
Liam Delap បង្ហាញខ្លួនជា ១១ នាក់ដំបូង ៣២ ប្រកួតរដូវកាលដែលទើបបញ្ចប់នេះនៅ Premier League រកបាន ១២ គ្រាប់។
Ipswich ដែលធ្លាក់ពី Premier League ក្រោយបញ្ចប់នៅចំណាត់ថ្នាក់លេខ ១៩ នោះ ក៏ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធ Chelsea, Marc Guiu ក្នុងលក្ខខណ្ឌខ្ចីផងដែរ ដើម្បីជំនួសតំណែង Delap។
កីឡាករអេស្ប៉ាញ Marc Guiu បង្ហាញខ្លួនបាន ១៤ ប្រកួតឱ្យ Chelsea រដូវកាលនេះរកបាន ៦ គ្រាប់ តែមិនសូវបានចូលលេងដោយមានរបួសសាច់ដុំញាំញី៕
អត្ថបទ៖នាង សុភាវុធ