រលកនៃការវាយប្រហារតាមអាកាសដ៏ធំរបស់រុស្ស៊ី បានធ្វើឲ្យប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនកាន់តែរីកធំឡើង ដោយបង្កើនការភ័យខ្លាចអំពីការពឹងផ្អែករបស់ទីក្រុងគីវលើប្រព័ន្ធលោកខាងលិច ដើម្បីការពារផ្ទៃមេឃរបស់ខ្លួន ក្នុងឆ្នាំទី៤នៃការឈ្លានពានរបស់រុស្ស៊ី។
នៅពេលដែលភាគីទាំងពីរ បើកកិច្ចចរចាសន្តិភាព ហើយទីក្រុងគីវ ជំរុញឲ្យមានបទឈប់បាញ់ភ្លាមៗនោះ ទីក្រុងមូស្គូ បានបើកការវាយលុកផ្លូវអាកាសដ៏ធ្ងន់បំផុតនៃសង្គ្រាមនេះ ដោយបានវាយលុកអ៊ុយក្រែនជាមួយនឹងយានដ្រូនជាង ៩០០គ្រឿង និងមីស៊ីល ៩០គ្រាប់ នៅក្នុងការវាយប្រហាររយៈពេល បីថ្ងៃ កាលពីចុងសប្តាហ៍មុន។

អ៊ុយក្រែនបានបាញ់ទម្លាក់មីស៊ីលដែលចូលមកដល់ជាង ៨០% ប៉ុន្តែមនុស្សជាង១០នាក់ ត្រូវបាន សម្លាប់។
អ្នកជំនាញព្រួយបារម្ភថា ប្រទេសនេះ អាចទប់ទល់នឹងការវាយប្រហារនៅពេលយប់បានរយៈពេលប៉ុន្មាន ប្រសិនបើរុស្ស៊ីបន្ត ឬបង្កើនការវាយប្រហាររបស់ខ្លួនតទៅទៀតនោះ។
អ្នកវិភាគយោធាលោក Franz-Stefan Gady បានប្រាប់សារព័ត៌មាន AFP ថា៖«ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ត្រូវបានលាតសន្ធឹងស្តើង ហើយមិនអាចធានាការការពារសម្រាប់ទីក្រុងទាំងអស់ប្រឆាំងនឹងការវាយប្រហារយ៉ាងជាប់លាប់និងភាពជាក់កម្រិតខ្ពស់របស់រុស្ស៊ីបាននោះទេ»។
ការវាយប្រហារដោយយានដ្រូននិងមីស៊ីលរបស់រុស្ស៊ី កាន់តែស្មុកស្មាញ និងពិបាកទប់ទល់ ពេញមួយ សង្រ្គាមនេះហើយ។
