ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ៖ បើចង់ឲ្យហ្វ៊ុនស៊ិនប៉ិចមានភាពល្អឡើងវិញ លុះត្រាបញ្ឈប់ការឈ្លោះគ្នា

2021/12/20 05:33:58 pm        1.1 K

ភ្នំពេញ៖ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើការអំពាវនាវដល់សមាជិក សមាជិកា ព្រឹទ្ធាចារ្យគណបក្សទាំងអស់បញ្ឈប់ការលាបពណ៌ ច្រណែនឈ្នានីសគ្នាបន្តទៀត បើស្រលាញ់ និងមានឆន្ទៈពិតប្រាកដចំពោះគណបក្សហ៊្វុនស៊ិនប៉ិចមែននោះ។

នៅក្នុងពិធីចុះសំណេះ និងសួរសុខទុក្ខដល់សមាជិក-សមាជិកា គណបក្សនៅខេត្តកំពង់ធំ កាលពី ថ្ងៃទី១៩ ខែធ្នូ ម្សិលមិញ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ បានមានបន្ទូលថា បើស្រលាញ់ហ្វ៊ុនស៊ិនប៉ិច និង ចង់ឲ្យគណបក្សដែលជាកេរ្តិ៍មរតករបស់សម្តេចតា សម្តេចតាទួត ព្រះបរមរតនកោដ្ឋ ឲ្យមានភាពល្អប្រសើ ឡើងវិញ នោះគប្បីបញ្ឈប់ការឈ្លោះគ្នា ញុះញង់ឲ្យមានការរើសអើងគ្នាទៅវិញទៅមក ខណៈវប្បធម៌បែប នេះបានកើតជាយូរណាស់មកហើយចំពោះគណបក្សមួយនេះ។

ព្រះអង្គម្ចាស់បានមានបន្ទួលថា«តាំងពីដើមមកខ្ញុំតែងតែឃើញ និងឮចំពោះថ្នាក់លើរបស់គណបក្សយើងឈ្លោះគ្នាជាច្រើនលើកច្រើនសារមកហើយ ហើយខ្ញុំតែងតែឆ្ងល់មូលហេតុអ្វីបានឈ្លោះគ្នារហូត យ៉ាងដូច្នេះ។ តែបើយើងរួបរួមគ្នាគណបក្សយើងនឹងល្អឡើងវិញ ដូចអ្វីដែលគណបក្សនេះបានកើតដំបូងអញ្ចឹង»។

នៅក្នុងពិធីសំណេះសំណាលនោះដែរ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ក៏មានការតាំងចិត្ត និងមានជំនឿជឿជាក់ក្នុងការ ដឹកនាំរបស់ព្រះអង្គចំពោះ គណបក្សហ្វ៊ុនស៊ិនប៉ិច ឲ្យមានភាពល្អប្រសើឡើងវិញផងដែរ ខណៈនាពេលបច្ចុប្បន្នគណបក្សនេះ ពុំមានសំឡេងនៅក្នុងរដ្ឋសភា ដូចពីអតីតកាលក៏ដោយនោះ។ ព្រះអង្គម្ចាស់ក៏ណែនាំដល់សហជីវិន សហជីវិនី របស់ព្រះអង្គឲ្យមានការខិតខំធ្វើការបំរើប្រជារាស្រ្ត និងប្រទេសជាតិបន្ថែមទៀត ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានការរីកចំរើនបន្ថែមទៀតនោះ។

សូមបញ្ជាក់ផងដែរថា នៅចំពោះមុខព្រះភ័ក្ររបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ក្រុមការងារបោះឆ្នោត និងគណៈកម្មាធិការប្រតិបត្តិ នៃគណបក្សហ៊្វុនស៊ិនប៉ិចខេត្តកំពង់ធំ និងសមាជិកសមាជិកាគ្រប់ជាន់ថ្នាក់ទូទាំងខេត្ត បានប្តេជ្ញាគាំទ្រ ដង្ហែតាមការដឹកនាំ របស់ព្រះអង្គជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីដឹកនាំបន្តពីព្រះបិតារបស់ព្រះអង្គ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ឱ្យគង់វង្សជាអមតៈ ក្នុងការចូលរួមបោះឆ្នោតប្រកបដោយសក្កានុពល ជោគជ័យនាពេលអនាគតខាងមុខផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm