អ្នកស្រុក និងភ្ញៀវទេសចរ ពិបាកទ្រាំទ្រនឹងអាកាសធាតុក្តៅកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុង Cordoba អំឡុងសីតុណ្ហភាពក្តៅខ្លាំងខុសពីធម្មតាលើកដំបូងក្នុងឆ្នាំនេះនៅប្រទេសអេស្ប៉ាញ ។

ទីភ្នាក់ងារឧតុនិយមអេស្ប៉ាញ(AEMET) រាយការណ៍ថា ទីក្រុងជាច្រើននៅតំបន់ភាគខាងត្បូងប្រទេសអេស្ប៉ាញ បានមើលឃើញសីតុណ្ហភាពក្តៅខ្លាំងកើនឡើងរហូតដល់ ៤១អង្សាសេ រួមទាំងទីក្រុង Seville ផងដែរ ។
ស្របពេលដែលភ្ញៀវទេសចូលរួមទស្សនាពិព័រណ៍ប្រចាំឆ្នាំ Flamenco Cordoba និយាយថា កម្តៅបូករួមទាំងសម្លៀកបំពាក់ប្រពៃណី មិនអាចស៊ូទ្រាំបាននោះ កម្មករក្នុងស្រុកនិយាយថា សីតុណ្ហភាពខ្ពស់នៅតំបន់នេះអំឡុងពេលនេះ គ្មានអ្វីចម្លែកនោះទេ ។
សូមបញ្ជាក់ថា AEMET ចេញសេចក្តីប្រកាសអាសន្នពីសីតុណ្ហភាពខ្ពស់ខ្លាំងនៅអេស្ប៉ាញ រហូតដល់ថ្ងៃទី ១ ខែមិថុនា ៕

