អ្នកនាំពាក្យសេវាសង្គ្រោះបន្ទាន់ បានប្រាប់សារព័ត៌មាន AFP នៅថ្ងៃសុក្រនេះថា ចំនួនអ្នកស្លាប់ដោយទឹកជំនន់ នៅភាគកណ្តាលប្រទេសនីហ្សេរីយ៉ា បានកើនឡើងដល់ ៣៦នាក់ហើយ បន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះ បានរកឃើញសាកសពបន្ថែមទៀត។

ទឹកជំនន់បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកាលពីល្ងាចថ្ងៃពុធ បានហូរអូសទៅជាមួយនូវជាង ៥០ខ្នង នៅក្នុងទីក្រុង Mokwa ភាគកណ្តាលនៃរដ្ឋនីហ្សេ ដោយបានបណ្តាលឲ្យអ្នកស្រុកលង់ទឹកស្លាប់ និងបាត់ខ្លួនជាច្រើននាក់។ នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នរដ្ឋនីហ្សេ( SEMA)។
លោក Ibrahim Audu Husseini អ្នកនាំពាក្យ SEMA បាននិយាយថា៖«ដូចនៅព្រឹកនេះ សាកសព ១១ នាក់ទៀត ត្រូវបានគេរកឃើញ បន្ថែមពីលើ ២៥នាក់ ដែលបានរកឃើញមុននេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ កើនឡើងដល់ ៣៦នាក់ មកទល់ពេលនេះ»។
ក្រុមអ្នកជួយសង្គ្រោះបានបន្តស្វែងរកអ្នកបាត់ខ្លួន នៅថ្ងៃសុក្រនេះ។
