​ កម្ពុជាអំពាវនាវឱ្យមានការពង្រឹងសកម្មភាពអាកាសធាតុនិងហិរញ្ញវត្ថុយ៉ាងម៉ឺងម៉ាត់ នៅសន្និសីទសន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី «Glaciers Preservation» មុនសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ COP30

2025/05/31 02:40:02 am        132

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នេះ បានឡើងថ្លែងសន្ទរថាក្នុងសន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី «Glaciers Preservation» នៅប្រទេសតាហ្ស៊ីគីស្ថាន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថាវេទិកាដ៏មានសារៈសំខាន់ ដែលបានកើតឡើងក្នុងពេលវេលានេះ ស្របទៅនឹងការប្រារព្ធខួបលើកទី១០ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ របស់អង្គការសហប្រជាជាតិ និងការធ្វើបច្ចុប្បន្នភាពនៃការកំណត់អំពីការដាក់ឯកសារ របាយការណ៍បច្ចុប្បន្នភាព នៃការរួមចំណែករបស់ជាតិលើកទី៣ (NDC.3) ដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ ទៅកាន់លេខាធិការដ្ឋានអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពី ការប្រែប្រួលអាកាសធាតុ (UNFCCC) ផងដែរ។

ឯកឧត្តមបានមានប្រសាសន៍ថា ឆ្នាំ ២០២៥ក៏ជាការចាប់ផ្តើមនៃទសវត្សរ៍នៃសកម្មភាពសម្រាប់វិទ្យាសាស្រ្ត Cryospheric (២០២៥-២០៣៤)។ ការរលាយនៃផ្ទាំងទឹកកកនៅតំបន់ប៉ូលធំ ក៏ដូចជាផ្ទាំងទឹកកកនៅតំបន់អាក់ទិក និងអង់តាក់ទិកក៏មានការកើនឡើងខ្លាំង។ យោងតាមអង្គការ NASA រាយការណ៍ថាចន្លោះឆ្នាំ ១៩៩៣និង ២០១៩តំបន់Greenland បានបាត់បង់ទឹកកកជាមធ្យម ២៧៩ ជីហ្គាតោនជារៀងរាល់ឆ្នាំ ខណៈពេលដែលនៅអង់តាក់ទិកបានបាត់បង់១៤៨ ជីហ្គាតោន។

ក្នុងឱកាសនោះ ឯកឧត្តម បានគូសបញ្ជាក់អំពីគម្លាតកើនឡើង រវាងការសន្យាស្តីពីការជួយទប់ស្កាត់នៃការប្រែប្រួលអាកាសធាតុរបស់ប្រទេសជឿនលឿន និងល្បឿននៃការអនុវត្តជាក់ស្តែង។ ការសម្រេចបាននូវគោលដៅ 1.5 អង្សាសេ នឹងតម្រូវឱ្យមានការចូលរួមសាមគ្គីក្នុងការកាត់បន្ថយការបំភាយឧស្ម័ន ផ្ទះកញ្ចក់កាន់តែខ្លាំងក្លានិងការគាំទ្រ ដ៏រឹងមាំបន្ថែមទៀតពីអន្តរជាតិ។ "យើងទាំងអស់គ្នាទទួលស្គាល់គម្លាតបានកើតឡើងខ្លាំង រវាងមហិច្ឆតាអាកាសធាតុបច្ចុប្បន្ន និងការអនុវត្តជាក់ស្តែងរបស់ពួកគេ។ ដើម្បីសម្រេចបាននូវគោលដៅ ១,៥ អង្សាសេ យើងត្រូវការជាបន្ទាន់នូវការកាត់បន្ថយការបំភាយឧស្ម័នកាន់តែច្រើន" ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់បន្ថែមក្នុងសន្ទរកថា ក្នុងនាមសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមបានថ្លែងបន្តថា "នេះតម្រូវឱ្យមានការពង្រឹងធនធានហិរញ្ញវត្ថុ ការផ្ទេរបច្ចេកវិទ្យា និងការកសាងសមត្ថភាព ជាពិសេសសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និងប្រទេស ដែនកោះ កំពុងអភិវឌ្ឍន៍ (SIDS)។ ដើម្បីឱ្យសន្និសីទលើកទី៣០ នៃរដ្ឋភាគីអនុសញ្ញាស្តីពីការប្រែប្រួលអាកាសធាតុ COP30 ដែលនឹងប្រព្រឹត្តទៅនៅប្រទេសប្រេស៊ីល នាខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ ទទួលបានជោគជ័យ យើងត្រូវកសាងទំនុកចិត្តឡើងវិញ ពង្រឹងលើអាទិភាព និងដាក់មូលដ្ឋានគ្រឹះសម្រាប់បង្ហាញពីលទ្ធផលដែល ប្រទេសទាំងអស់នៅលើពិភពលោក មានមហិច្ឆតាបន្ថែមទៀតលើបញ្ហាអាកាសធាតុ។"

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ឡើងវិញផងដែរនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ ដែលប្រទេសជឿនលឿនបានសន្យាក្នុង នៃការចូលរួមជាសកលលើកទីមួយ នៅឯសន្និសីទលើកទី ២៨ នៃរដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិ ដែលបានធ្វើឡើងនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកាដល់ថ្ងៃទី១២ខែធ្នូ ឆ្នាំ២០២៣ ដែលសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការពន្លឿនការសម្របខ្លួន និងសកម្មភាពកាត់បន្ថយ ដើម្បីបន្តដំណើរជាមួយសីតុណ្ហភាព ១,៥°C 

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងពីភាពងាយរងគ្រោះរបស់ប្រទេសកម្ពុជា ចំពោះផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ រួមមានទឹកជំនន់ គ្រោះរាំងស្ងួត និងការកើនឡើងកម្រិតទឹកសមុទ្រ។ ឯកឧត្តម បានកត់សម្គាល់ថារបាយការណ៍បច្ចុប្បន្នភាព នៃការរួមចំណែករបស់ជាតិ NDC របស់កម្ពុជា ដែលបានធ្វើបច្ចុប្បន្នភាពឆ្នាំ ២០២០ បានសន្យាកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន ៤១,៧ %នៅឆ្នាំ ២០៣០ ។ កម្ពុជាគ្រោងបញ្ជូនរបាយការណ៍ជាតិលើកទី៣ នៅក្នុងពេលខាងមុខនេះ ដែលបានកំណត់អំពីការបេត្តាជ្ញាចិត្ត ដោយមហិច្ឆតា ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ជាមួយអន្តរជាតិ។ កម្ពុជាក៏បានសម្តែងការគាំទ្រយ៉ាងខ្លាំង ចំពោះការពិគ្រោះយោបល់ "ផែនទីបង្ហាញផ្លូវទីក្រុងបាគូ» កាលពីឆ្នាំមុន ដែលត្រូវការថវិកាដល់ ១,៣ ពាន់ពាន់លាន" ដែលជាការស្វែងរកការពង្រីកហិរញ្ញវត្ថុអាកាសធាតុ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា “កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះ “ផែនទីបង្ហាញផ្លូវទីក្រុងបាគូទៅប៊ែលឹម ដល់ ១,៣ ពាន់ពាន់លាន” ដែលមានបំណងពង្រីកហិរញ្ញវត្ថុអាកាសធាតុសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសតាមរយៈជំនួយឥតសំណង និងឧបករណ៍សម្បទាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ការបំភាយឧស្ម័នទាប និងធន់នឹងអាកាសធាតុ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។“រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីជំរុញសកម្មភាពអាកាសធាតុ លើកកម្ពស់ការការពារបរិស្ថាន និងធានានូវភាពជោគជ័យរបស់សន្និសីទ COP30 សម្រាប់អនាគតប្រកបដោយចីរភាព។ មានប្រសាសន៍បន្ថែម របស់ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា។

សូមបញ្ជាក់ថា សន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី «Glaciers Preservation» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងឌូស្ហាន់បេ ប្រទេសតាហ្ស៊ីគីស្ថាន តាមស្មារតីនៃសេចក្តីសម្រេចចិត្ត ដែលបានអនុម័ត កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២២ ក្នុងគោលបំណងបង្កើនការយល់ដឹង លើកស្ទួយនិងជួយសម្រួលសកម្មភាពនានា ព្រមទាំងវិធានការប្រកបដោយចីរភាព ឆ្ពោះទៅរកការថែរក្សា ក៏ដូចជាការគ្រប់គ្រងផ្ទាំងទឹកកនៅគ្រប់កម្រិត ដែលត្រូវការជាចាំបាច់នូវសកម្មភាព និងកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm