អ៊ុយក្រែន បន្តធ្វើឲ្យរុស្ស៊ីទស្សន៍ទាយ ជុំវិញការចរចា ខណៈសមាជិកព្រឹទ្ធសភាអាមេរិកព្រមានក្រុងមូស្គូពីទណ្ឌកម្ម

2025/05/31 04:44:47 pm        86

អ៊ុយក្រែន បានទប់ទល់ទៅនឹងសម្ពាធរបស់សហរដ្ឋអាមេរិកនិងរុស្ស៊ីក្នុងការប្តេជ្ញាចិត្តចូលរួមកិច្ចចរចាសន្តិភាពជុំមួយផ្សេងទៀតនៅថ្ងៃចន្ទ ទី២ ខែមិថុនា ដោយនិយាយថា ខ្លួនត្រូវការជាដំបូងដើម្បីមើលឃើញសំណើរបស់រុស្ស៊ី ខណៈសមាជិកព្រឹទ្ធសភាអាមេរិកឈានមុខម្នាក់ បានព្រមានទីក្រុងមូស្គូថា ទីក្រុងនេះនឹងរង «ផលវិបាក» ដោយទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានជំរុញឱ្យទីក្រុងមូស្គូ និងទីក្រុងគីវ ធ្វើការរួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមរយៈពេល៣ឆ្នាំរបស់ខ្លួន ហើយរុស្ស៊ីបានស្នើឱ្យមានកិច្ចពិភាក្សាទល់មុខគ្នាជាលើកទីពីរជាមួយមន្ត្រីអ៊ុយក្រែននៅសប្តាហ៍ក្រោយ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។ ទីក្រុងក្រុង គីវ បាននិយាយថា ខ្លួនបានប្ដេជ្ញាក្នុងការស្វែងរកសន្តិភាព ប៉ុន្តែថា ខ្លួនកំពុងរង់ចាំអនុស្សរណៈពីភាគីរុស្ស៊ី ដែលកំណត់ក្នុងសំណើនោះ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានសរសេរនៅលើបណ្តាញ X កាលពីថ្ងៃសុក្រថា «ដើម្បីឱ្យកិច្ចប្រជុំមានអត្ថន័យ របៀបវារៈត្រូវតែច្បាស់លាស់ ហើយការចរចាត្រូវតែរៀបចំឱ្យបានសមស្រប»។ លោកនិយាយថា «គួឲ្យសោកស្តាយ រុស្ស៊ីកំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីធានាថាកិច្ចប្រជុំដ៏មានសក្តានុពលបន្ទាប់នេះ នឹងគ្មានលទ្ធផលអ្វីឡើយ» ដោយលើកឡើងពីកង្វះឯកសារពីរុស្ស៊ី។ គណៈប្រតិភូរបស់ប្រទេសទាំងពីរ ធ្លាប់បានជួបប្រជុំគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃទី ១៦ ឧសភា ប៉ុន្តែកិច្ចប្រជុំបានផ្តល់លទ្ធផលតិចតួច មានតែកិច្ចព្រមព្រៀងសម្រាប់ការដោះដូរឈ្លើ់យសឹកប៉ុណ្ណោះ ត្រូវបានធ្វើឡើង។ លោក Zelenskyy បាននិយាយថាលោកនិងប្រធានាធិបតីទួរគី លោក Tayyip Erdogan កាលពីថ្ងៃសុក្រ បានសន្ទនាគ្នាតាមទូរស័ព្ទអំពីលក្ខខណ្ឌដែលអ៊ុយក្រែននឹងចូលរួមក្នុងកិច្ចប្រជុំនៅថ្ងៃចន្ទ ដែលស្នើឡើងដោយរុស្ស៊ី។

លោក Zelenskyy បានសរសេរនៅលើបណ្តាញ Telegram ថា «ត្រូវតែមានបទឈប់បាញ់ ដើម្បីឆ្ពោះទៅរកសន្តិភាពបន្ថែមទៀត ហើយការសម្លាប់មនុស្សត្រូវតែបញ្ឈប់»។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm