អ៊ីស្រាអែល ប្រកាសពីការតាំងលំនៅថ្មីនៅ West Bank ទោះបីជាមានការគំរាមដាក់ទណ្ឌកម្មក៏ដោយ

2025/05/31 07:27:43 pm        94

រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេស បាននិយាយថា រដ្ឋាភិបាលអ៊ីស្រាអែល បានអនុម័តការតាំងលំនៅថ្មីសម្រាប់ជនជាតិជ្វីហ្វចំនួន២២កន្លែងនៅតំបន់កាន់កាប់ West Bank ជាចំណាត់ការមួយដែលត្រូវបានថ្កោលទោសដោយក្រុមសិទ្ធិមនុស្សអ៊ីស្រាអែល ដែលអាចធ្វើឱ្យមានភាពតានតឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តសំខាន់ៗ ដែលបានគំរាមកំហែងដាក់ទណ្ឌកម្ម។

លោក Bezalel Smotrich អ្នកជាតិនិយមជ្រុលនៅក្នុងក្រុមចម្រុះស្តាំនិយមដែលកំពុងកាន់អំណាចជាអ្នកដែលបានតស៊ូមតិជាយូរមកហើយសម្រាប់អធិបតេយ្យភាពរបស់អ៊ីស្រាអែលនៅតំបន់ West Bank បានសរសេរនៅលើបណ្តាញ X ថា ការតាំងលំនៅ នឹងមានទីតាំងស្ថិតនៅភាគខាងជើងតំបន់ West Bank។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានដកស្រងសម្តីមន្ត្រីក្រសួងការពារជាតិដែលបាននិយាយថា ក្នុងចំណោមការតាំងលំនៅថ្មី នឹងត្រូវបានធ្វើឱ្យស្របច្បាប់នៅក្រោមច្បាប់របស់អ៊ីស្រាអែល ហើយការតាំងលំនៅថ្មី ក៏នឹងត្រូវបានសាងសង់។ 

អាជ្ញាធរប៉ាឡេស្ទីនគាំទ្រដោយប្រទេសលោកខាងលិច ដែលអនុវត្តការគ្រប់គ្រងមានកម្រិតនៅតំបន់ West Bank និងក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមមានមូលដ្ឋាននៅតំបន់ហ្កាហ្សា បានថ្កោលទោសការសម្រេចរបស់អ៊ីស្រាអែល។ លោក Nabil Abu Rudeineh អ្នកនាំពាក្យរបស់ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក Mahmoud Abbas បាននិយាយថា វាគឺជា «ការកើនឡើងដ៏គ្រោះថ្នាក់» ដោយចោទប្រកាន់អ៊ីស្រាអែលថា បានបន្តអូសតំបន់នេះធ្លាក់ចូលក្នុង «វដ្តនៃអំពើហិង្សា និងអស្ថិរភាព»។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        116
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        154
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm