ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃសុក្រថា ទាំងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy សុទ្ធតែចចេសរឹងរូស ខណៈលោកព្យាយាមចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
នៅពេលត្រូវបានសួរដោយអ្នកសារព័ត៌មាននៅក្នុងការិយាល័យ Oval Office ថាតើលោកជឿថា លោក Putin រឹងរូសដែរទេ លោកTrump បាននិយាយថា លោកមានការភ្ញាក់ផ្អើលនិងខកចិត្តចំពោះការទម្លាក់គ្រាប់បែករបស់រុស្ស៊ីនៅអ៊ុយក្រែន ខណៈលោកកំពុងព្យាយាមរៀបចំបទឈប់បាញ់។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានអត្ថាធិប្បាយកាលពីថ្ងៃសុក្រថា សមភាគីរុស្ស៊ីលោក Vladimir Putin និងសមភាគីអ៊ុយក្រែន លោក Volodymyr Zelensky ទាំងពីរនាក់នេះសុទ្ធតែ «ចចេសរឹងរូស»។
«ខ្ញុំបានស្គាល់ លោក Putin ច្បាស់ណាស់ ខ្ញុំបានឆ្លងកាត់រឿងរ៉ាវជាច្រើនជាមួយលោកPutin ប៉ុន្តែ ខ្ញុំបានឃើញរឿងនេះ ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង គ្រាប់រ៉ូកែតត្រូវបានបាញ់ចូលទៅក្នុងទីក្រុងនានា រួមទាំងទីក្រុងគីវ អំឡុងពេលការចរចាដែលខ្ញុំគិតថាប្រហែលជាជិតឈានដល់ទីបញ្ចប់។ យើងនឹងដោះស្រាយបញ្ហាមួយ នេះ ហើយក្រោយមក ភ្លាមៗនោះ គ្រាប់រ៉ូកែតបានបាញ់ទៅលើទីក្រុង របស់អ៊ុយក្រែន។
លោក Trump បានសង្កត់ធ្ងន់ថា លោកមានការខកចិត្តយ៉ាងខ្លាំងចំពោះការវិវឌ្ឍន៍បែបនេះ ដោយលោកបានរំលឹកឡើងវិញថា លោកចង់ឱ្យសង្គ្រាមនៅអ៊ុយក្រែនបញ្ឈប់។