ទិវាកុមារអន្តរជាតិ៖ អាណាព្យាបាលកុមារអំពាវនាវ​សប្បុរសជន​រួមគ្នា​ជួយ​ថវិកា​ជួយ​មន្ទីរពេទ្យ​គន្ធបុបា្ជ

2025/05/31 08:47:58 pm        173

នៅថ្ងៃទី១ ខែមិថុនា ស្អែកនេះ ពោលគឺចំថ្ងៃទិវាកុមារអន្តរជាតិ ខួបលើកទី៧៦ នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រវត្តភ្នំ នឹងមានប្រារព្វបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ២០២៥ របស់​មូល​និធិ​គន្ធបុប្ជាកម្ពុជា ដែលតាមរយៈការអនុវត្តយុទ្ធនាការ បណ្តាអាណាព្យាបាលកុមារតូច សូម​អំពាវ​នាវ​សប្បុរសជនជាតិ អន្តរជាតិទាំងអស់ រួមគ្នាអនុវត្តយុទ្ធនាការនេះ ឧបត្ថម្ភថវិកា ជួយមន្ទីរ​ពេទ្យ​គន្ធ​បុប្ជាកម្ពុជាទាំងអស់គ្នា។

បើតាមបណ្តាអាណាព្យាបាលមកពីតាមបណ្តាខេត្ត ដែលបានយក​កូន​តូច​ទៅ​ព្យាបា​ល​នៅ​មន្ទីរ​ពេទ្យគន្ធបុប្ជាកម្ពុជា រាជធានីភ្នំពេញ បានថ្លែងប្រាប់BTV នៅថ្ងៃទី៣១ ខែឧសភានេះថា ជាក់ស្តែង​នៅពេលបច្ចុប្បន្ន និងតទៅថ្ងៃខាងមុខ គឺគ្រប់បណ្តាអាណាព្យាបាលនៅគ្រប់ទិសទី ដែលមានកូនតូចជួបជំងឺផ្សេងៗ គឺគេតែងតែមានតម្រូវការចាំបាច់ នាំកូនតូច មកប្រើប្រាស់សេវាសុខាភិបាលនៅមន្ទីរគន្ធបុប្ជាកម្ពុជា ដោយសារគេមានការជឿជាក់ ពេលយកកូនមកព្យាបាលនៅមន្ទីរពេទ្យនេះ គឺជាសះស្បើយតែម្តង និងមានមិនការចំណាយថវិកាអ្វីទាំងអស់។

តាមរយៈ ទិវាកុមារអន្តរជាតិលើកទី៧៦ ឆ្នាំ២០២៥នេះដែរ បណ្តាអាណាព្យាបាលទាំងនោះ បានថ្លែងអំពាវនាវឲ្យបណ្តាសប្បុរសជនជាតិ អន្តរជាតិ ចូលរួមបរិច្ចាគថវិកាចូលមកមូលនីធិគន្ធបុបា្ជកម្ពុជា តាមរយៈយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ដើម្បីឲ្យមន្ទីរពេទ្យគន្ធបុប្ជាកម្ពុជាបន្តបេសកកម្មការងារផ្តល់សេវាសុខាភិបាល មានគុណភាព សុវត្ថិភាព ភាពទុកចិត្ត ភាពជឿជាក់ ជួយដល់សង្គ្រោះ ព្យាបាលជំងឺកាចសាហាវនានាជូនដល់កុមារនានា ដែលជាកូនខ្មែរ ទំពាំងស្នងឬស្សីរបស់យើងទាំងអស់គ្នា។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១ ខែមិថុនា ស្អែកនេះ ពោលគឺចំនឹងថ្ងៃពិភពលោកប្រារព្វទិវាកុមារអន្តរជាតិ លើកទី៧៦ មូលនិធិគន្ធបុប្ផាកម្ពុជា នឹងរៀបចំពិធីបើកយុទ្ធនាការ " ១ម៉ឺនរៀល ១ម៉ឺននាក់ ” ឆ្នាំ២០២៥ នៅបរិវេណរូបសំណាក់ លោកយាយពេញ ខាងត្បូងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ប៊ុន ម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm