អ្នកស្រុកនៅក្នុងទីក្រុង Guwahati ភាគឦសាននៃប្រទេសឥណ្ឌា ត្រូវស៊ូទ្រាំនឹងការលិចលង់យ៉ាងខ្លាំង ខណៈដែលភ្លៀងធ្លាក់យ៉ាងច្រើនប៉ុន្មានថ្ងៃជាប់ៗគ្នា បានបិទផ្លូវ និងតំបន់លំនៅឋានមួយចំនួន ត្រូវលិច ទឹក។
ភ្លៀងធ្លាក់ឥតឈប់ឈរ បានបង្ខំឲ្យអ្នកស្រុករុញយានជំនិះរបស់ពួកគេដែលជាប់គាំង នៅលើផ្លូវដែលលិចទឹក ហើយត្រូវឆ្លងកាត់ទឹកភ្លៀងត្រឹមជង្គង់ នៅតាមដងផ្លូវនានា។
ស្ត្រីម្នាក់បាននិយាយនៅក្នុងទីក្រុង Guwahati ថា៖«អ្នកស្រុកភាគច្រើនបានចាកចេញភ្លាមៗ នៅពេលដែលទឹកបានចាប់ផ្តើមឡើង ប៉ុន្តែតើយើងអាចទៅណាបាន?»។

ទន្ទឹមនឹងនេះដែរ អ្នកបើកទូកនៅឯបឹង Dal Lake ភាគខាងជើងទីក្រុង Srinagar ត្រូវបានគេមើលឃើញថា កំពុងធ្វើដំណើរតាមទឹកដោយពាក់អាវភ្លៀង ឬទទូរឆ័ត្រ ចំពេលមានភ្លៀងកំពុងធ្លាក់ខ្លាំង។
នាយកដ្ឋានអាកាសធាតុរបស់ប្រទេសឥណ្ឌា បានចេញសេចក្តីប្រកាសអាសន្នសម្រាប់ភ្លៀងធ្លាក់ខ្លាំង ព្យុះផ្គររន្ទះ និងរន្ទះនៅទីក្រុង Guwahati រហូតដល់សប្តាហ៍ក្រោយ។
