អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤ បានធ្វើទស្សនកិច្ចសិក្សានៅប្រទេសចិន

2025/05/31 04:36:24 pm        495

អ្នកគ្រប់គ្រងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ចំនួន៣០អង្គភាព រួមមាន មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ កម្រិត២ និងកម្រិត៣ ដែលត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា ជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ទទួលបានឱកាសធ្វើទស្សនកិច្ចសិក្សានៅអង្គភាពផ្តល់សេវាសាធារណៈវិស័យសុខាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក។ ប្រតិភូទាំងអស់បានធ្វើទស្សនកិច្ចនៅទីភ្នាក់ងារសុខភាពចិន ដែលជាស្ថាប័នរៀបចំគោលនយោបាយសុខាភិបាលរបស់ប្រទេសចិន និងទស្សនកិច្ចតាមមន្ទីរពេទ្យកម្រិតសហគមន៍ និងកម្រិតក្រុង ក្នុងរដ្ឋធានីប៉េកាំង។

ប្រធានគណៈប្រតិភូពីកម្ពុជា ឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ មានប្រសាសន៍ថា "ការផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក តាមរយៈដំណើរទស្សនកិច្ចសិក្សានៅតាមប្រទេសជឿនលឿនក្នុងតំបន់ ដូចជា សាធារណរដ្ឋប្រជាមានិតចិនជាដើមនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់អ្នកគ្រប់គ្រងអង្គភាពនីមួយៗ អាចយកគោលគំនិតនិងបទពិសោធជាឧត្តមានុវត្តន៍និងនវានុវត្តន៍ ធ្វើយ៉ាងណាឱ្យការផ្តល់សេវាក្នុងវិស័យសុខាភិបាលនៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល"។

 ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា "វិស័យសុខាភិបាល បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការថែទាំ និងគាំពារសុខភាព និងសុខមាលភាពប្រជាជន តាំងពីការកើត រហូតដល់ស្លាប់។ ការរួមគ្នាធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធសុខាភិបាល ការបង្ការ ការព្យាបាល និងការថែទាំវេជ្ជសាស្រ្ត នឹងធ្វើឱ្យប្រទេសយើង មានភាពធន់កាន់តែខ្លាំង មានប្រជាជនដែលសកម្ម និងមានថាមពល ក្នុងការចូលរួមចំណែកសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបនឹងការចង់បានរបស់ប្រជាជន។" 

សូមជម្រាបថា ជារៀងរាល់ឆ្នាំ ក្រសួងមុខងារសាធារណៈ បានរៀបចំដំណើរទស្សកិច្ចសិក្សា និងចែករំលែកបទពិសោធនៅក្រៅប្រទេសជូនអង្គភាពផ្តល់សេវាសាធារណៈ ដែលទទួលបានលទ្ធផលល្អក្នុងកម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។ ឆ្នាំនេះ ជ័យលាភីឆ្នាំ២០២៤ ត្រូវធ្វើទស្សនកិច្ចសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ចំនួន២លើកផ្សេងគ្នា។ លើកទី១ ជាទស្សនកិច្ចសម្រាប់វិស័យសុខាភិបាល នៅរដ្ឋធានីប៉េកាំង ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។ លើកទី២ ជាទស្សនកិច្ចសម្រាប់វិស័យអប់រំ កម្រិតសាលារៀនកម្រិតវិទ្យាល័យ និងសាលាមតេ្តយ្យសិក្សា នៅទីក្រុងយូណាន ខេត្តគួនមីង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ៕ អត្ថបទ.គឹមហុក

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am