រដ្ឋមន្រ្ដីសុខាភិបាលបន្តចុះសួរសុខទុក្ខអ្នកជំងឺ នៅតាមមណ្ឌលសុខភាពក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

2025/06/01 06:53:03 pm        129

ព្រះវិហារ ៖ ៖ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមដំណើរជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខអ្នកជំងឺ និងមន្រ្តីសុខាភិបាល ព្រមទាំងពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពសែនតេជៈ ជាបន្តដោយមានចូលរួមពី អភិបាលរងខេត្ត និងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ, កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។

​ក្នុងដំណើរចុះសួរសុខទុក្ខ និងពិនិត្យវឌ្ឍនភាពការងារ ឯកឧត្តមសាស្រ្តាចារ្យ បានថ្លែងអំណរគុណ ដល់មន្រ្តីសុខាភិបាល នៅមណ្ឌលសុខភាព អំពីការខិតខំប្រឹងប្រែងបំពេញការងារ ដោយយកចិត្តទុកដាក់ខ្ពស់ បម្រើសេវាថែទាំសុខភាព ជូនដល់ប្រជាពលរដ្ឋ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់នូវអនុសាសន៍ និងការណែនាំមួយចំនួនជូនដល់មន្ត្រី និងបុគ្គលិកសុខាភិបាល ដើម្បីប្រសិទ្ធភាពការងារ។ បន្ទាប់ពីបានសំណេះសំណាល និងពិនិត្យការងាររួចរាល់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់ឱសថចាំបាច់បន្ថែមមួយចំនួន ជូនដល់មណ្ឌលសុខភាព សម្រាប់បម្រើសេវាសុខាភិបាល ឱ្យបានគ្រប់គ្រាន់ទៅតាមតម្រូវការ របស់បងប្អូនប្រជាពលរដ្ឋ។

ក្រោយពីបានបញ្ចប់ការចុះពិនិត្យ និងសំណេះសំណាលសួរសុខទុក្ខអ្នកជំងឺ និងមន្រ្តីសុខាភិបាល នៅមណ្ឌលសុខភាពសែនតេជៈ ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានបន្តដំណើរ ជាបន្តបន្ទាប់ ទៅមណ្ឌលសុខភាពសែនរុងរឿង៤ មណ្ឌលសុខភាពសែនរុងរឿង៣ មណ្ឌលសុខភាពតេជោមរកត និងមណ្ឌលសុខភាពបុស្សស្បូវ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្នុងដំណើរបេសកកម្មដ៏មមារញឹកនេះ ឯកឧត្តមសាស្រ្តាចារ្យ បានកោតសរសើរ និងថ្លែងអំណរគុណ ដល់មន្រ្តីសុខាភិបាល នៅមណ្ឌលសុខភាពទាំង៤ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ដោយកម្លាំងកាយ និងកម្លាំងចិត្ត ក្នុងការបម្រើសេវាថែទាំសុខភាព ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី នៅតែមិនភ្លេចក្នុងការផ្តល់ជូននូវអនុសាសន៍ និងការណែនាំមួយចំនួនជូនដល់មន្ត្រី និងបុគ្គលិកសុខាភិបាល ដើម្បីធ្វើការងារឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព។ បន្ទាប់ពីបានសំណេះសំណាល និងពិនិត្យការងាររួចរាល់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជូននូវឱសថចាំបាច់មួយចំនួន បន្ថែមទៀត ដល់មណ្ឌលសុខភាពទាំង៤ ខាងលើ ក្នុងគោលបំណងឱ្យការបម្រើសេវាសុខាភិបាល បានគ្រប់គ្រាន់ទៅតាមតម្រូវការ របស់បងប្អូនប្រជាពលរដ្ឋ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm