មនុស្សជិត ២០នាក់ បានស្លាប់ដោយសារបំណាក់ថ្មភ្នំនៅឥណ្ឌូនេស៊ី ខណៈការស្វែងរកកំពុងបន្ត

2025/06/01 10:26:46 pm        86

ទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ Basarnas បាននិយាយថា អាជ្ញាធរឥណ្ឌូនេស៊ី នឹងបន្តស្វែងរកនៅថ្ងៃអាទិត្យ (០១ មិថុនា) នេះ សម្រាប់មនុស្ស ៨នាក់ ដែលជាប់នៅក្នុងបំណាក់ថ្មភ្នំមួយកន្លែងនៅឯទីតាំងជីកយកថ្មនៅខេត្ត West Java ជាទីដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៧នាក់ និង ៦នាក់ទៀតរងរបួស។

ទីភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ ដូចដែលរាយការណ៍ដោយក្រុមគ្រួសារជនរងគ្រោះ គឺជាតួលេខបណ្តោះអាសន្នប៉ុណ្ណោះ។ ទីតាំងនៃការដួលរលំកាលពីថ្ងៃសុក្រ នៅទីក្រុង Cirebon គឺមានគ្រោះថ្នាក់ណាស់ ហើយ "មិនស្របតាមស្តង់ដារសុវត្ថិភាពសម្រាប់កម្មករឡើយ" នេះបើតាមអភិបាលខេត្ត West Java លោក Dedi Mulyadi បានបង្ហោះនៅលើបណ្ដាញសង្គម Instagram ។

ក្រសួងថាមពល និងធនធានរ៉ែ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងស៊ើបអង្កេតមូលហេតុនៃការបាក់រលំនេះ និងវាយតម្លៃដើម្បីកំណត់សញ្ញាដែលអាចកើតមាន ជុំវិញបំណាក់ដីបន្ថែមទៀត។

ប្រធានទីភ្នាក់ងារភូគព្ភសាស្ត្ររបស់ក្រសួង លោក Muhammad Wafid បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា តំបន់ Cirebon ងាយនឹងមានបំណាក់ដីណាស់ ជាពិសេសនៅពេលទឹកភ្លៀងលើសកម្រិតធម្មតា ខណៈទីតាំងនៃការបាក់រលំមានជម្រាលជ្រោះ។ លោក Wafid បន្ថែមថា វិធីសាស្ត្រជីកយកថ្មពីចង្កេះភ្នំខាងក្រោមឡើងទៅលើ ដែលប្រើនៅក្នុងតំបន់រុករករ៉ែបើកចំហ និងជម្រាលចោត ក៏អាចជាមូលហេតុក្នុងហេតុការណ៍នេះផងដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        102
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        95
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm