ក្រោយបានជួបសម្ដេចធិបតី ពលរដ្ឋខ្មែរនៅជប៉ុនបានផ្សព្វផ្សាយលើបណ្ដាញសង្គមយ៉ាងផុសផុល និងបង្ហាញពីភាពសប្បាយរីករាយ

2025/06/01 10:47:43 pm        190

ភ្នំពេញ ៖ ប្រជាពលរដ្ឋ និងសិស្សនិស្សិតកម្ពុជាដែលកំពុងសិក្សា និងស្នាក់រស់នៅប្រទេសជប៉ុន បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដោយបានផ្សព្វផ្សាយលើបណ្ដាញសង្គមយ៉ាងផុសផុល ក្រោយពីពួកគេបានជួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលសម្ដេចសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅទីក្រុងតូក្យូ នាថ្ងៃទី ៣១ ខែឧសភាឆ្នាំ២០២៥។

លោក ហែម សេដ្ឋថៃ ជានិស្សិតកំពុងសិក្សានៅប្រទេសជប៉ុនដែលបានចូលរួមក្នុងកម្មវិធីសំណេះសំណាលបានថ្លែងថា៖«ខ្ញុំបាទបានចូលរួមក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសជប៉ុន។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។

និស្សិតរូបនេះបានប្ដេជ្ញាចិត្តក្នុងការធ្វើជាទូតសុឆន្ទៈរបស់កម្ពុជានៅលើទឹកដីបរទេស ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយពីសក្តានុពលរបស់ប្រទេសជាតិតាមរយៈការណែនាំអ្នកជំនួញជប៉ុនមកដាក់ទុនវិនិយោគនៅកម្ពុជា ក៏ដូចជាបង្ហាញពីតំបន់ទេសចរណ៍ដ៏សំបូរបែបដែលមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល។

លោក ហ៊ុន សម ជានិស្សិតខ្មែរកំពុងសិក្សានៅប្រទេសជប៉ុនបាននិយាយថា ការទន្ទឹងរង់ចាំទទួលបដិសណ្ឋារកិច្ចសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត គឺជាក្ដីប្រាថ្នាធំរបស់លោកជាយូមកហើយ។

លោកបញ្ជាក់ថា៖«ក្នុងនាមជាប្រជាពលរដ្ឋខ្មែរនៅជប៉ុន ខ្ញុំសូមជូនពរសម្ដេចឱ្យមានសុខភាពល្អ រាងកាយមាំមួន និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្ដដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន ពិសេសសម្រេចបាននៅគោលដៅរបស់កម្ពុជាក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០»។

លើសពីនេះ មានក្រុមសមាគមនិស្សិតខ្មែរដែលកំពុងសិក្សានៅសកលវិទ្យាល័យហ៊ីរ៉ីស៊ីម៉ា បានបង្ហាញពីក្ដីរំភើបរីករាយនៅក្នុងឱកាសជួបសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសជប៉ុន។ 

ពួកគេបានលើកឡើងថា៖«អនុសាសន៍គន្លឹះក្នុងនាមជាថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា អំពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ គឺជាអ្វីដែលយើងខ្ញុំអាចទទួលបានជាបញ្ញាបន្ថែមយ៉ាងប្រសើរបំផុត។ ក្នុងនោះ យើងខ្ញុំក៏សូមអរគុណឯកឧត្ដមប្រធានតំបន់ហ៊ីរ៉ូស៊ីម៉ា សម្រាប់ការជួយជ្រែងយ៉ាងខ្លាំងដល់យើងខ្ញុំជានិស្សិតនៅទីនោះ»។  

គួររំឭកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូអញ្ជើញនិវត្តន៍មកដល់កម្ពុជាដោយសុវត្ថិភាព ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសជប៉ុន ប្រកបដោយភាពមមាញឹកជាមួយផ្លែផ្កាជាឧត្តមប្រយោជន៍ខ្ពស់សម្រាប់ជាតិ និងប្រជាជន។

សម្តេចមហាបវរធិបតី បានអញ្ជើញចាកចេញពីកម្ពុជាកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ដោយផ្តើមដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

នៅថ្ងៃទី២៨ ខែឧសភា ក្រោយបញ្ចប់ការងារនៅប្រទេសម៉ាឡេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បន្តដឹកនាំគណៈប្រតិភូទៅកាន់ប្រទេសជប៉ុន ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមសន្និសីទអន្តរជាតិលើកទី៣០ ស្តីពី «អនាគតរបស់អាស៊ីក្នុងពេលដែលពិភពលោកប្រឈមបញ្ហាច្របូកច្របល់»៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm