ត្រពាំងបុរាណមួយកន្លែងក្រុងសៀមរាប ត្រូវជនខិលខូច លួចបោះបង្គោលរំលោភយកដី

2021/12/20 09:26:30 pm        749

សៀមរាប៖ អាជ្ញាធរសង្កាត់ជ្រាវ និងអាជ្ញាធរក្រុងសៀមរាប បានសហការជាមួយអាជ្ញាធរជាតិ​អប្សរា​ធ្វើការ​ដក​បង្គោល​របងថ្មចំនួន ១៦០ដើម ខណៈជនខិលខូចលួចបោះបង្គោល​រំលោភយកដី​ត្រពាំង​បុរាណមួយក​ ន្លែងស្ថិតនៅភូមិបុស្សក្រឡាញ់ ​សង្កាត់ជ្រាវក្រុងសៀមរាប ។

ការដកបង្គោលចេញវិញនេះ ធ្វើឡើងកាលពីថ្ងៃទី ២០ខែធ្នូឆ្នាំ២០២១នេះ ក្រោយពេលជន​មិនស្គាល់​មុខ បានលួច​ធ្វើសកម្មភាព​ហ៊ុមព័ទ្ធ​របងយកដីក្នុងត្រពាំងបុរាណនោះ ​រយៈពេល៣ថ្ងៃមកហើយ។

លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ ក្រុងសៀមរាប សៀមរាប លោកបានឱ្យដឹងថា​ បង្គោលរបងថ្ម​ដែល​លួចបោះរំលោភដីកណ្ដាលក្នុងត្រពាំងបុរាណនោះ ​មានទំហំជាង២០០ម៉ែត្រការ៉េ ដែលស្មើ​នឹង​ប្រមាណ​បណ្ដោយ​ជាង ៤០ម៉ែត្រ គុណនឹងទទឹង៥០ម៉ែត្រ។

ត្រពាំងបុរាណនេះ មានឈ្មោះថា ត្រពាំងហែរផ្កា ​ដែលអាជ្ញាធរសង្កាត់ និងក្រុងសៀមរាប បាន​ការ​អនុញ្ញាត​ពីអាជ្ញាធរជាតិអប្សរា ​ឱ្យស្ដារត្រពាំងនោះឡើងវិញ ដើម្បីរក្សាទឹកទុកឱ្យប្រជាពលរដ្ឋប្រើ​ប្រាស់ និងធ្វើជាតំបន់ទេសចរនាពេលអនាគត​ ប៉ុន្ដែរយៈពេល៣ថ្ងៃកន្លងមកនេះ ដីក្នុងត្រពាំង​ហែរផ្កានោះ ត្រូវបាន​ជនខិលខូចលួចបោះបង្គោលថ្ម ប៉ុនប៉ងរំលោយកដីយកទៅ​ធ្វើ​កម្មសិទ្ធិ​ឯកជន។លោកបន្ដថា បង្គោលថ្ម ដែលលួចបោះក្នុងដីត្រពាំងបុរាណនោះមានចំនួន១៦០បង្គោល។

លោកថា លោក​បានឱ្យកងកម្លំាង​ប៉ូលិស​ប៉ុស្ដិ៍ទៅកធ្វើការហាមឃាត់ដែរ ប៉ុន្ដែជនខិលខូចនៅ​តែ​លួចធ្វើបន្ដ ​ជាពិសេសលួចធ្វើពេលយប់ ​ហើយការលួចធ្វើនេះមានរយៈពេល៣ថ្ងៃមកហើយ។លោក បានបន្ដថា ជនខិលខូចនេះ អាជ្ញាធរកំពុងស្រាវជ្រាវរកមុខសញ្ញា​ដើម្បីឱ្យចូលខ្លួន​មក​ធ្វើកិច្ច​សន្យា​បញ្ជប់បោះបង្គោលរំលោកយកដីត្រពាំងបុរាណនោះបន្ដទៀត។

បើតាមលោកចៅសង្កាត់ជ្រាវ ក្អោប រ៉ន លោកបានឱ្យដឹងថា ​ត្រពាំងបុរាណឈ្មោះ ត្រពាំងហែផ្កានេះ មានបណ្ដោយ៣០០ម៉ែត្រ និងទទឹង២០០ម៉ែត្រ បច្ចុប្បន្នអាជ្ញាធរសង្កាត់​សហការ​ជាមួយ​អាជ្ញាធរក្រុង ​និងអាជ្ញាធរជាតិអប្សរា ​ធ្វើការអភិវឌ្ឍ ​និងអភិរក្ស ដោយស្ដារយកអាចម៍ដី ដើម្បី​រក្សា​ទឹក​ទុកឱ្យសហគមន៍ប្រើប្រាស់។

ជាមួយគ្នានោះ ត្រពាំងបុរាណនេះ ក្រៅពីជនខិលខូចដែលមិនស្គាល់ឈ្មោះលួចបោះបង្គោលថ្មប៉ង​យកដីក្នុងត្រពាំងបុរាណនោះ ក៏​នៅមានប្រជាពលរដ្ឋ៨គ្រួសារធ្វើផ្ទះនៅក្នុងត្រពាំងបុរាណ​នោះផងដែរ​ ប៉ុន្ដែអាជ្ញាធរបានចាត់វិធាន​ និងឱ្យយរុះរើនៅពេលក្រោយ៕ អត្ថបទ ៖ ឈិត សាវី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm