មនុស្សពីរនាក់ស្លាប់ និងរាប់រយនាក់ត្រូវចាប់ខ្លួននៅបារាំង បន្ទាប់ពីក្រុមបាល់ទាល់ PSG ឈ្នះការប្រកួតផ្តាច់ព្រ័ត្រ

2025/06/02 12:47:28 am        105

ក្រសួងមហាផ្ទៃបារាំង បាននិយាយនៅថ្ងៃអាទិត្យ (០១ មិថុនា) នេះថា មនុស្ស ២នាក់ បានស្លាប់ ប្រមាណជាង ១៩០នាក់ បានរងរបួស និងប្រហែល ៥០០នាក់ ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេសបារាំង បន្ទាប់ពីក្រុមអ្នកគាំទ្រក្លឹបបាល់ទាល់ Paris Saint-Germain ហៅកាត់ថា PSG បានអបអរជ័យជម្នះរបស់ក្លឹបក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League នៅប្រទេសបារាំង។

ការអបអរដ៏ពុះកញ្រ្ចោល បានផ្ទុះឡើងនៅទូទាំងរដ្ឋធានីរបស់ប្រទេសបារាំង និងនៅក្រៅប្រទេស កាលពីយប់ថ្ងៃសៅរ៍ បន្ទាប់ពីក្រុម PSG បានបំបាក់គូប្រជែងអ៊ីតាលី Inter Milan និងឈ្នះពាន Champions League ជាលើកដំបូង ខណៈក្រោយមកក៏មានការប៉ះទង្គិចជាមួយនគរបាល។

ការវាយតម្លៃបណ្តោះអាសន្នរបស់ក្រសួងមហាផ្ទៃ គិតត្រឹមព្រឹកព្រលឹមថ្ងៃអាទិត្យ គឺមានមនុស្ស ៥៥៩នាក់ ត្រូវបានចាប់ខ្លួន — រួមមានមនុស្ស ៤៩១នាក់នៅទីក្រុងប៉ារីស — ដែលនាំឱ្យនគរបាលត្រូវនាំខ្លួនមនុស្ស ៣២០នាក់ទៅឃុំឃាំង ហើយក្នុងចំណោមនោះមាន ២៥៤នាក់ នៅទីក្រុងប៉ារីស។

នៅលើដងផ្លូវ Champs Elysees ចំណតរថយន្តក្រុងត្រូវបានវាយកម្ទេច ហើយមនុស្សម្នាបានគប់វត្ថុទៅលើនគរបាលកុប្បកម្ម ដែលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ដើម្បីរុញច្រានហ្វូងមនុស្សដ៏ច្រើន ខណៈអ្នកគាំទ្ររាប់ពាន់នាក់បានចុះទៅលើមហាវិថីមួយនោះដើម្បីអបអរ។

ក្រសួងមហាផ្ទៃនៅថ្ងៃអាទិត្យ បានរាយការណ៍ថា មានអគ្គិភ័យរាប់រយករណី ក្នុងនោះមានរថយន្តជាង ២០០គ្រឿងបានឆាបឆេះ ហើយសមាជិកកងកម្លាំងសន្តិសុខ ២២នាក់ និងអ្នកពន្លត់អគ្គិភ័យ ៧នាក់បានរងគ្រោះ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm