ផ្លែទុរេនស្រស់ចំការថារ៉ាហ្វាមស្វាយរៀង ត្រូវបានពលរដ្ឋចាត់ទុកជាផ្លែធុរេនមានឱជារសឈ្ងុយឆ្ងាញ់

2025/06/02 01:03:58 am        392

ស្វាយរៀង ÷ តំណាងពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានក្នុងនិងខេត្តស្វាយរៀងក្នុងពេលអញ្ជើញទៅលេងកម្សាន្ត ចំការឈើហូបផ្លែចម្រុះ ស្ថិតនៅឃុំសំបូរ ស្រុករមាសហែក ខេត្តស្វាយរៀងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះបានមានចំណាប់អារម្មណ៍ដោយសំដែងអបអរសាទរ ចំពោះម្ចាស់(ចំការថារ៉ាហ្វាមស្វាយរៀង)ដែលបានបង្កើតកសិដ្ឋានដាំដុះដើមឈើហូបផ្លែគ្រប់មុខនៅទីនេះ ខណៈដែលខេត្តស្វាយរៀង ពីមុនពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានបានចាត់ទុកថាជាខេត្តគ្មានផ្លែឈើហូបផ្លែដូចខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។

 តំណាងបានបន្តថា នេះជាលើកទីមួយហើយដែលគ្រួសារលោក ក៏ដូចជាពលរដ្ឋមួយចំនួននៅគ្រប់មជ្ឈដ្ឋានក្នុងនិងក្រៅខេត្តបានមកទីនេះ ហើយបានឃើញនិងបានទស្សនាចំការដំណាំឈើហូបផ្លែគ្រប់មុខ ពិសេសបំផុតនោះគឺបានភ្លក់ផ្លែទុរេនស្រស់នៅចំការនេះ ដែលមានរស់ជាតិឈ្ងុយឆ្ងាញ់ មិនចាញ់ ផ្លែទុរេនកំពត និងខេត្តផ្សេងៗនៅក្នុងព្រះរាជាណាចក្រកម្ពុជានោះទេ ។

 លោក ផិត ដាលឿ តំណាងម្ចាស់ចំការ បានបញ្ជាក់ប្រាប់ទូរទស្សន៍ btv ថា ការដែលលោក និងគ្រួសារ លោកមានគំនិតបង្កើតចំការនៅទីនេះ ក្នុងគោលបំណងបង្កើតគម្របបៃតងឡើងវិញ បន្ទាប់ពីព្រៃឈើនិងរុក្ខជាតិនៅតំបន់នេះរងការកាប់បំផ្លាញ ពីមនុស្សនៅគ្រប់មជ្ឈដ្ឋាន ពិសេសរងការរេចរិលដោយសារសង្គ្រាម និងទី២ រួមចំណែកបង្កើតដើមឈើហូបផ្លែ សម្រាប់លក់បម្រើការហូបចុករបស់ពលរដ្ឋនៅក្នុងតំបន់ខណៈដែលភូមិសាស្ត្រខេត្តស្វាយរៀងទាំងមូលពុំមានចំការសម្រាប់ហូបផ្លែដូចខេត្តផ្សេងៗ។ ដូច្នេះដើម្បីឲ្យដំណើរការដាំដើមឈើហូបផ្លែឲ្យមាននិរន្តក្នុងនាមលោកតំណាងម្ចាស់ចម្ការសូមអញ្ជើញបងប្អូនចូលរួមគាំទ្រផ្លែឈើខេត្តស្វាយរៀងឲ្យបានគ្រប់គ្នា ខណៈដែលចំការមានផ្លែឈើហូបផ្លែគ្រប់ប្រភេទ និងមានគ្រប់រដូវ ពិសេសនោះផ្លែទុរេនបានផ្តល់ផលមានរយ:ពេលជាងកន្លះខែហើយ ។

លោកបានបញ្ជាក់ថា ចម្ការដើមឈើហូបផ្លែស្វាយរៀងនេះ បានដំណើរការដាំប្រមាណជាង៤ទៅ៥ឆ្នាំហើយ ខណៈដែលបច្ចុប្បន្នដំណាំឈើហូបផ្លែខ្លះបានផ្តល់ផលជាបណ្តើរៗ និងដំណាំឈើហូបផ្លែខ្លះពុំទាន់បានផ្តល់ផលនៅឡើយ។

                                                           

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm