មនុស្សរាប់ពាន់នាក់ដើរដង្ហែតវ៉ាក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ប្រឆាំងនឹងច្បាប់គាបសង្កត់សន្តិសុខថ្មី

2025/06/02 01:19:23 am        104

បាតុកររាប់ពាន់នាក់ បានដើរដង្ហែឆ្លងកាត់ទីក្រុងរ៉ូម កាលពីថ្ងៃសៅរ៍ (៣១ ឧសភា) ដើម្បីតវ៉ាប្រឆាំងនឹងច្បាប់សន្តិសុខថ្មី ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលស្តាំនិយមរបស់នាយករដ្ឋមន្ត្រី លោកស្រី Giorgia Meloni ដោយបានរិះគន់កំណែទម្រង់យុត្តិធម៌ព្រហ្មទណ្ឌរបស់ខ្លួនថាជាការគាបសង្កត់។

ក្រោមការយាមកាមរបស់នគរបាលយ៉ាងតឹងរ៉ឹង និងកម្ដៅដ៏ក្តៅគគុក ក្រុមបាតុករបានដើរកាត់កណ្តាលទីក្រុងរ៉ូម ឆ្លងកាត់ទីតាំងសំខាន់ៗ ដោយគ្រវីទង់សហជីព និងទង់ជាតិប៉ាឡេស្ទីន។ ច្បាប់ថ្មីនេះបង្កើនការកាត់ទោសចំពោះអំពើមួយចំនួន រួមទាំងការតវ៉ា និងពង្រឹងការការពារមន្ត្រីនគរបាល ដែលត្រូវបានចោទប្រកាន់ពីការប្រើហិង្សា។

មេធាវី Cesare Antetomaso សមាជិកនៃសមាគមមេធាវីជាតិ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា "ប្រជាជនអ៊ីតាលី បានចាត់ទុកច្បាប់នេះថាជាការវាយប្រហារដ៏ធំបំផុតលើសេរីភាពក្នុងការប្រឆាំង" ទល់នឹងរដ្ឋាភិបាល "នៅក្នុងប្រវត្តិសាស្ត្រនៃសាធារណរដ្ឋអ៊ីតាលី"។

នគរបាលដែលប្រឈមមុខនឹងការចោទប្រកាន់ពីបទហិង្សាក្នុងពេលបំពេញកាតព្វកិច្ច នឹងមានសិទ្ធិទទួលបានជំនួយផ្នែកច្បាប់ចំនួន ១០.០០០អឺរ៉ូ ក្រោមច្បាប់សន្តិសុខថ្មី។ បទល្មើសដូចជាការចូលរួមក្នុង "កុបកម្មនៅពន្ធនាគារ" នឹងអនុវត្តការកាត់ទោសកាន់តែធ្ងន់ធ្ងរ រួមទាំងករណីជាច្រើនផ្សេងទៀត៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm