ឯកសារ៖ អ៊ុយក្រែន នឹងដាក់ចេញនូវផែនទីបង្ហាញផ្លូវសម្រាប់សន្តិភាពក្នុងកិច្ចចរចានៅអ៊ីស្តង់ប៊ុល

2025/06/02 03:59:50 pm        227

ក្រុមអ្នកចរចាអ៊ុយក្រែន នៅក្នុងកិច្ចពិភាក្សាដែលគ្រោងធ្វើឡើងនៅថ្ងៃទី០២ ខែមិថុនា នេះ នៅទីក្រុងអ៊ីស្តង់ប៊ុល របស់ទួរគី នឹងបង្ហាញដល់ភាគីរុស្ស៊ី នូវផែនទីបង្ហាញផ្លូវដែលបានស្នើឡើងសម្រាប់ការឈានដល់ដំណោះស្រាយសន្តិភាពយូរអង្វែង នេះបើយោងតាមច្បាប់ចម្លងនៃឯកសារដែលមើលឃើញដោយសារព័ត៌មានរ៉យទ័រ។

សំណើផែនទីបង្ហាញផ្លូវនោះ ចាប់ផ្តើមជាមួយនឹងបទឈប់បាញ់ពេញលេញយ៉ាងហោច ៣០ថ្ងៃ រួចបន្តដោយការវិលត្រឡប់របស់ឈ្លើយសឹកទាំងអស់ដែលត្រូវឃុំខ្លួនដោយភាគីនីមួយៗ ហើយនិងកុមារអ៊ុយក្រែនដែលត្រូវចាប់ចូលទៅក្នុងទឹកដីកាន់កាប់ដោយរុស្ស៊ី បន្ទាប់មកជំនួបរវាងលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy និងមេដឹកនាំរុស្ស៊ី លោក Vladimir Putin។

នៅក្រោមផែនការមេនោះ ទីក្រុងមូស្គូ និងទីក្រុងគីវ — ដោយមានការចូលរួមពីសហរដ្ឋអាមេរិក និងអឺរ៉ុប — នឹងធ្វើការដើម្បីដាក់ចេញលក្ខខណ្ឌដែលពួកគេអាចយល់ព្រមបានក្នុងការបញ្ចប់សង្រ្គាមអាយុកាល ៣ឆ្នាំនេះទាំងស្រុង។ ក្រុមមន្ត្រីអ៊ុយក្រែន បាននិយាយនៅដើមសប្តាហ៍មុនថា ពួកគេបានបញ្ជូនផែនការមេទៅភាគីរុស្ស៊ី នៅមុនកិច្ចពិភាក្សាទីក្រុងអ៊ីស្តង់ប៊ុល នាថ្ងៃចន្ទនេះ។

ក្របខណ្ឌលក្ខខណ្ឌរបស់អ៊ុយក្រែន សម្រាប់កិច្ចព្រមព្រៀងសន្តិភាពដូចមានចែងក្នុងឯកសារមើលឃើញដោយរ៉យទ័រនេះ គឺភាគច្រើនដូចគ្នាទៅនឹងលក្ខខណ្ឌដែលដាក់ចេញពីមុនដោយទីក្រុងគីវ។ ទាំងនោះរួមមានការរឹតត្បិតលើកម្លាំងយោធាអ៊ុយក្រែន បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពត្រូវធ្វើឡើង ពុំមានការទទួលស្គាល់ជាអន្តរជាតិពីអធិបតេយ្យភាពរុស្ស៊ីលើផ្នែកខ្លះនៃអ៊ុយក្រែនដែលកាន់កាប់ដោយកងកម្លាំងក្រុងមូស្គូ និងសំណងសម្រាប់អ៊ុយក្រែន។

ឯកសារក៏បញ្ជាក់ដែរថា ទីតាំងបច្ចុប្បន្ននៃជួរមុខនឹងជាចំណុចចាប់ផ្តើមសម្រាប់ការចរចាអំពីទឹកដី។ ចំណុចលក្ខខណ្ឌទាំងនោះមានភាពខុសគ្នាខ្លាំងពីការទាមទារដែលរុស្ស៊ីបានប្រកាសជាសាធារណៈក្នុងប៉ុន្មានសប្តាហ៍កន្លងទៅ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        115
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        109
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm