ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃចន្ទ ទី២ មិថុនានេះថា ប្រទេសកូរ៉េខាងជើង បានថ្កោលទោសចំពោះរបាយការណ៍ថ្មីៗរបស់ក្រុមឃ្លាំមើលការដាក់ទណ្ឌកម្មពហុភាគី ស្តីពីទំនាក់ទំនងជាមួយរុស្ស៊ីថា ជា នយោបាយ និងលម្អៀង ដោយនិយាយថា កិច្ចសហប្រតិបត្តិការយោធារបស់ខ្លួនជាមួយទីក្រុងមូស្គូ គឺជា «ការអនុវត្តស្របច្បាប់នៃសិទ្ធិអធិបតេយ្យភាព»។

របាយការណ៍មួយដោយក្រុមតាមដានទណ្ឌកម្មពហុភាគី ជាក្រុមដែលមានសមាជិកចំនួន១១ប្រទេស របស់អង្គការសហប្រជាជាតិ បាននិយាយថា កូរ៉េខាងជើងបានផ្តល់លទ្ធភាពឱ្យរុស្ស៊ីបង្កើនការវាយប្រហារដោយមីស៊ីលទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ុយក្រែនដ៏សំខាន់ និងបានផ្គត់ផ្គង់គ្រាប់រំសេវជាង២០.០០០កុងតឺន័រ។

ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ថា ក្រុមតាមដានទណ្ឌកម្មពហុភាគី(MSMT) គឺជា «ឧបករណ៍នយោបាយដំណើរការស្របតាមផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ប្រទេសលោកខាងលិច ដូច្នេះវាគ្មានភស្តុតាងត្រឹមត្រូវដើម្បីស៊ើបអង្កេតការអនុវត្តសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសដទៃទេ»។
ក្រសួងបានចាត់ទុកចំណាត់ការរបស់ក្រុមនេះថាជាការបង្ក «អរិភាព» និង ជា «ការជ្រៀតជ្រែកហួសហេតុ» លើអធិបតេយ្យភាពរបស់ខ្លួន។ ក្រុមនេះ ក៏បាននិយាយផងដែរថា ទីក្រុងមូស្គូ បានជួយប្រទេសកូរ៉េខាងជើង ធ្វើឱ្យប្រសើរនូវការអនុវត្តមីស៊ីល ជាថ្នូរទៅនឹងការផ្គត់ផ្គង់ទិន្នន័យ។