ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ស្ថានភាពជុំវិញវិបត្តិអ៊ុយក្រែនគឺជាការផ្តោតសំខាន់នៃការសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio ។

ប្រភពដដែលបាននិយាយថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បានមានជំនួបតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio។ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពជុំវិញវិបត្តិនៅអ៊ុយក្រែន។
លោក Sergey Lavrov និងលោក Marco Rubio បានផ្លាស់ប្តូរទស្សនៈលើគំនិតផ្តួចផ្តើមផ្សេងៗស្តីពីដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន រួមទាំងផែនការសម្រាប់ការបន្តកិច្ចចរចាដោយផ្ទាល់រុស្ស៊ី-អ៊ុយក្រែន នៅទីក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃទី២ ខែមិថុនាសប្ដាហ៍នេះ ។
យោងតាមក្រសួងនេះ លោក Rubio បានចូលរួមរំលែកទុក្ខដ៏ស្មោះស្ម័គ្ររបស់លោកចំពោះការស្លាប់របស់ជនស៊ីវិល ដោយសារការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅក្នុងតំបន់ Bryansk និង Kursk កាលពីថ្ងៃទី ១ ខែមិថុនា សម្លាប់មនុស្ស៧នាក់និងស្ពាន២កន្លែងដោយសារការវាយប្រហារដោយយានដ្រូនពីអ៊ុយក្រែន។
ភាគីរុស្ស៊ី បានសង្កត់ធ្ងន់ថា ភ្នាក់ងារមានសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតយ៉ាងម៉ត់ចត់ ហើយលទ្ធផលនឹងត្រូវផ្សព្វផ្សាយជាសាធារណៈក្នុងពេលឆាប់ៗនេះ។ អ្នកទទួលខុសត្រូវនឹងត្រូវកំណត់អត្តសញ្ញាណ និងផ្តន្ទាទោសដោយជៀសមិនរួច៕

