ក្រុមហាម៉ាស ត្រៀមខ្លួនធ្វើកិច្ចពិភាក្សាដោយប្រយោល ដើម្បីដោះស្រាយ "ចំណុចជម្លោះ" លើកិច្ចព្រមព្រៀងហ្កាហ្សា

2025/06/02 06:50:21 pm        177

ក្រុមហាម៉ាស បានប្រកាសកាលពីថ្ងៃអាទិត្យ (០១ មិថុនា) ថា ខ្លួនបានត្រៀមរួចជាស្រេចដើម្បីចាប់ផ្តើមភ្លាមៗនូវការចរចាដោយប្រយោលថ្មីមួយលើ "ចំណុចជម្លោះ" ដែលនៅសេសសល់ ស្របពេលមានសម្ពាធពីអ្នកសម្រុះសម្រួលឱ្យក្រុមនេះបន្ទន់ជំហរ បន្ទាប់ពីហាម៉ាស បានដាក់ការឆ្លើយតបទៅនឹងសំណើបទឈប់បាញ់របស់សហរដ្ឋអាមេរិក និងកិច្ចព្រមព្រៀងចំណាប់ថ្នូរ ដែលទីក្រុងវ៉ាស៊ីនតោនបានហៅថា "មិនអាចទទួលយកបានទាល់តែសោះ"។

ក្រុមសកម្មប្រយុទ្ធហាម៉ាស បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា គោលដៅខ្លួនសម្រាប់កិច្ចពិភាក្សាថ្មី គឺដើម្បីសម្រេចកិច្ចព្រមព្រៀងដែល "ធានាការសង្គ្រោះប្រជាជនប៉ាឡេស្ទីន និងបញ្ចប់មហន្តរាយមនុស្សធម៌ ដែលទីបំផុតនាំទៅដល់បទឈប់បាញ់អចិន្ត្រៃយ៍ និងការដកទ័ពទាំងស្រុង"។

ក្រុមប៉ាឡេស្ទីននេះមិនបាននិយាយថាខ្លួនដកចេញ ឬកែប្រែសំណើដែលបានដាក់កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ ទៅប្រេសិតពិសេសអាមេរិក លោក Steve Witkoff នោះទេ។ លោក Witkoff បាននិយាយកាលពីថ្ងៃសៅរ៍ថា ការឆ្លើយតបរបស់ពួកហាម៉ាស "នាំទៅជំហានថយក្រោយ" ហើយលោកចង់ឱ្យក្រុមនេះ ទទួលយក "សំណើរក្របខ័ណ្ឌ" ជាមូលដ្ឋានសម្រាប់ជុំនៃ "កិច្ចពិភាក្សាជិតស្និទ្ធ" ដែលនឹងធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខ។

ក្រុមហាម៉ាស នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យរបស់ខ្លួន ហាក់បញ្ជាក់ពីឆន្ទៈក្នុងការរៀបចំកិច្ចពិភាក្សាទាំងនោះ។ ការិយាល័យនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលបានទទួលយកសំណើរបស់លោក Witkoff ហើយ ប៉ុន្តែគណៈរដ្ឋមន្ត្រីរបស់លោកមិនទាន់បោះឆ្នោតសម្រេចនៅឡើយទេ ហើយរដ្ឋមន្ត្រីស្តាំនិយមមួយចំនួនបានសម្តែងការប្រឆាំងលើសំណើសន្តិភាពនោះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        104
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        97
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm