បាតុករប្រឆាំងរដ្ឋាភិបាលរាប់រយនាក់ បានចេញតវ៉ាពាសពេញផ្លូវធំមួយនៅទីក្រុង Belgrade កាលពីថ្ងៃអាទិត្យ ទី១ មិថុនា ដោយបានផ្លុំកញ្ចែ កាន់បដា និងស្រែកពាក្យស្លោកផ្សេងៗ។

ការតវ៉ានេះ ត្រូវបានរៀបចំឡើងនិងដឹកនាំដោយនិស្សិត ដែលកំពុងទាមទារឱ្យអ្នកទាំងឡាយដែលទទួលខុសត្រូវចំពោះការបាក់រលំដំបូលនៅស្ថានីយ៍រថភ្លើងក្នុងទីក្រុង Novi Sad កាលពីខែវិច្ឆិកា បណ្តាលឲ្យ មនុស្សជាង១០នាក់ស្លាប់ ត្រូវបាននាំមកកាត់ទោស។

និស្សិត និងអង្គការស៊ីវិល បានអំពាវនាវឲ្យមានការតវ៉ាទ្រង់ទ្រាយធំនៅទូទាំងទីក្រុងចំនួន ៣០ កាលពីថ្ងៃអាទិត្យ។
ការប្រមូលផ្តុំជារៀងរាល់ថ្ងៃ ដែលបានដឹកនាំដោយនិស្សិត បានរាលដាលដល់ទូទាំងប្រទេសស៊ែរប៊ី ហើយបានក្លាយជាបញ្ហាប្រឈមធំបំផុតចំពោះការគ្រប់គ្រងរយៈពេល១២ឆ្នាំរបស់លោកប្រធានាធិបតី Aleksandar Vucic ដោយក្រុមអ្នកតវ៉ា បានរិះគន់ចំពោះអំពើពុករលួយរីករាលដាល និងអសមត្ថភាពដែលនាំឱ្យមានមហន្តរាយកើតឡើង។