កម្ពុជា-ជប៉ុនបង្ហាញពីឆន្ទៈរួម លើការកែលម្អបរិយាកាសវិនិយោគនៅកម្ពុជា

2025/06/02 01:19:07 pm        156

កម្ពុជា-ជប៉ុន បានបង្ហាញពីឆន្ទៈរួម ក្នុងការកែលំអបរិយាកាសវិនិយោគ ដើម្បី​ឱ្យ​មជ្ឈ​ដ្ឋាន​ខាង​ក្រៅ​បាន​មើលឃើញពីកម្ពុជាពិត និងការផ្លាស់ប្តូរវិធានធុរកិច្ចពាក់ព័ន្ធមួយចំនួន ជាពិសេស​ការ​ផ្តល់​សេវា​ថែទាំគាំទ្រវិនិយោគិន ដែលកំពុងវិនិយោគស្រាប់ ដើម្បីផ្តល់ភាព កក់ក្តៅ ក្នុងការ​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​បន្ថែមទៀត។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​ចុង​សប្តាហ៍​កន្លង​មកនេះ បានជួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Kato Akiyoshi អនុរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ជប៉ុន, ក្នុងជំនួប​ទ្វេភាគី​ប្រកប​ដោយ​មេត្រីភាពនាឱកាសនោះ ការធ្វើអានុភាវូបនីយកម្ម​កិច្ច​សហ​ប្រតិបត្តិកា​រ​វិនិយោគ​ទ្វេ​ភាគី​កម្ពុជា​-ជប៉ុន សម្រាប់ជំរុញសន្ធានកម្មខ្សែច្រវាក់ផលិត និងផ្គត់ផ្គង់ ត្រូវបាន​លើក​យក​មក​ជា​ប្រធាន​បទ​ចម្បងក្នុងការពិភាក្សា។ ភាគីទាំងពីរ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង ក្នុងការនាំយក​មក​នូវ​សហបង្កើតសេដ្ឋកិច្ចមួយ តាមរយ:ការបង្កើនប្រកបដោយចីរភាពនៃចំនួន ធុរកិច្ច និង​វិនិយោគ​ជប៉ុនមកកាន់កម្ពុជា ហើយភាគីទាំងពីរក៏បានឯកភាព ក្នុងការអនុវត្តរួមគ្នា សំដៅ​លើក​កម្ពស់​បរិយាកាស​វិនិយោគ ឱ្យកាន់តែមានភាពប្រសើរឡើង។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាង​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដើម្បីពង្រឹង​កិច្ច​សហ​ប្រតិបត្តិការជំរុញ និងផ្តល់កិច្ចសសម្របម្រួលវិនិយោគ ដោយឈរលើមូលដ្ឋានរួមគ្នា បន្ត​ពូន​ជ្រុំ​វិនិយោគពីប្រទេសជប៉ុនឱ្យកាន់តែមានវិបុលភាពនៅកម្ពុជា រួមចំណែកដល់កំណើនសេដ្ឋកិច្ច សំដៅ​តភ្ជាប់ និងច្បាមយកកាលានុវត្តន៍ភា​ព​នៃ​ការ​ពង្រីក​វិសាល​ភាព​ឱ្យ​កាន់​តែ​ធំ​នៅ​ក្នុង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់សកល។

ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានបង្ហាញពីឆន្ទៈរួម ក្នុងការកែលំអបរិយាកាសវិនិយោគ ដើម្បី​ឱ្យ​មជ្ឈ​ដ្ឋាន​ខាងក្រៅ បានមើលឃើញពី កម្ពុជាពិត និងការផ្លាស់ប្តូរវិធានធុរកិច្ចពាក់ព័ន្ធមួយចំនួន សំដៅ​លើកកម្ពស់ផលិតភាពការងារតាមរយៈការអភិវឌ្ឍជំនាញ, ការកាត់ បន្ថយការ​ប្រើប្រាស់​ថាមពល​, សោហ៊ុយលើការងារភស្តុភារកម្ម, និងការពង្រឹង​យន្តការ​ផ្តល់​សេវា​ឱ្យ​កាន់​តែ​មានប្រសិទ្ធភាពខ្ពស់ ជាពិសេស ការផ្តល់សេវាថែទាំគាំទ្រវិនិយោគិន ដែលកំពុងវិនិយោគស្រាប់ ដើម្បី​ឱ្យពួកគេមានភាពកក់ក្តៅ ក្នុងការពង្រីកការវិនិយោគ របស់ខ្លួនបន្ថែមទៀត៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am