សកម្មភាពរោងចក្រនៅអាស៊ី បានធ្លាក់ចុះក្នុងខែឧសភា ខណៈពន្ធអាមេរិក បញ្ចេញឥទ្ធិពល

2025/06/02 09:36:05 pm        191

ការស្ទង់មតិឯកជនបានបង្ហាញនៅថ្ងៃចន្ទ (០២ មិថុនា) នេះថា សកម្មភាពរោងចក្រនៅអាស៊ី បានធ្លាក់ចុះនៅក្នុងខែឧសភា ដោយសារតម្រូវការទន់ខ្សោយនៅក្នុងប្រទេសចិន និងផលប៉ះពាល់នៃពន្ធរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យក្រុមហ៊ុនជាច្រើនមានការខាតបង់យ៉ាងធ្ងន់ធ្ងរ។

ជប៉ុន និងកូរ៉េខាងត្បូង ដែលពឹងផ្អែកលើពាណិជ្ជកម្ម បានបន្តមើលឃើញការធ្លាក់ចុះនៃសកម្មភាពផលិតកម្ម PMI នៅក្នុងខែឧសភា — ពោលគឺ PMI ជប៉ុនឈរនៅអត្រា ៤៩,៤ ក្នុងខែឧសភា ហើយកូរ៉េខាងត្បូង នៅកម្រិត ៤៧,៧ — ខណៈពន្ធលើរថយន្តរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ធ្វើឱ្យប៉ះពាល់ដល់ការរំពឹងទុកសម្រាប់ការនាំចេញ។

បន្ថែមពីលើភាពអាប់អួរនោះ ការស្ទង់មតិផ្លូវការមួយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ បានបង្ហាញពីសកម្មភាពផលិតកម្មរបស់ចិន ធ្លាក់ចុះនៅក្នុងខែឧសភា សម្រាប់ខែទីពីរជាប់គ្នា ដែលជាសញ្ញានៃភាពទន់ខ្សោយក្នុងសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក។ ក្រុមអ្នកវិភាគនិយាយថា ជាមួយនឹងសេដ្ឋកិច្ចអាស៊ីជាច្រើនមានការរីកចម្រើនតិចតួចក្នុងការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ភាពមិនច្បាស់លាស់នឹងបន្តបង្អាក់ក្រុមហ៊ុនពីការជំរុញផលិតកម្ម ឬការចំណាយ។

ជាមួយគ្នានេះ ការស្ទង់មតិឯកជនក៏ង្ហាញថា វៀតណាម ឥណ្ឌូនេស៊ី និងកោះតៃវ៉ាន់ បានមើលឃើញសកម្មភាពរោងចក្ររបស់ខ្លួនរអិលចុះនៅក្នុងខែឧសភាផងដែរ ដោយសារតែពន្ធគយ និងភាពមិនច្បាស់លាស់របស់លោក Trump លើគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានដាក់បន្ទុកលើការនាំចេញ និងសកម្មភាពសាជីវកម្ម៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm