ឯកឧត្តម គួច ចំរើន៖ មន្ត្រីទាំងអស់ត្រូវកែទម្លាប់មិនល្អ និងរួមគ្នា​បម្រើ​ពលរដ្ឋ​ឲ្យ​បាន​ល្អ​នៅ​ក្នុង​មូលដ្ឋាន

2025/06/02 10:13:15 pm        230

មន្ត្រីរាជការតាមមូលដ្ឋាន ឃុំ សង្កាត់ ក្រុង ស្រុកនានាដែលមានឥរិយាបថ ទម្លាប់​មិន​ល្អ​ចាំបាច់​ត្រូវ​កែ​ប្រែទ​ម្លាប់ ឥរិយាបថមិនល្អទាំងនោះចេញបន្ទាន់ ក្នុងទិសដៅរួមគ្នាក៏សាងអភិវឌ្ឍន៍ បម្រើ​ពលរដ្ឋ​ឲ្យ​បានល្អ រីឯកងកម្លាំងទាំងបី ក៏ត្រូវសហការគ្នាល្អ ជាមួយ​គណៈ​អភិបាល​ស្រុក​ ដើម្បីចូ​ល​រួ​ម​ដោះស្រាយ បញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និង​លុប​បំបាត់​ឱ្យ​បាន​ជា​អតិបរមា​នូវ​បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន។

ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកខ្សាច់​កណ្ដាល​នា​ព្រឹក​ម៉ិញ​នេះ នៅសាលាស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ឯកឧត្តម គួច ចំរើន អភិបាល​ខេត្ត​កណ្ដាលបា​ន​ឲ្យដឹងថា ចំណុចសំខាន់នៃឥរិយាបថ ទម្លាប់មិនល្អរបស់​មន្ត្រីរា​ជ​ការ​ដែល​ចាំ​បាច់​ត្រូវ​កែ​ប្រែទម្លាប់ ឥរិយាបថមិនល្អទាំងនោះចេញបន្ទាន់ ក្នុងទិសដៅរួមគ្នាកសាងអភិវឌ្ឍន៍ បម្រើ​ពលរដ្ឋ​ឲ្យ​បាន​ល្អ។ ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើ​ជា​ពិសេស​ជាមួយ​រាជ​រដ្ឋាភិបាល បន្ថែមពីនេះអភិបាលស្រុកថ្មីត្រូវស្វែងយល់អំពីច្បាប់នានា ត្រូវរៀន​សូត្រ​ពី​ការ​ងារ​ជា​​​ក់ស្ដែងរៀនសូត្រពីចាស់ទុំដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើឡើង។ និង​ដើម្បី​ធ្វើ​ឱ្យស្រុកល្វាឯម មានសណ្តាប់ធ្នាប់សង្គម រក្សាបាននូវសន្តិសុខល្អជូនប្រជាពលរដ្ឋ មាន​ការ​អភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត។ 

ឯកឧត្តមអភិបាលបានលើកទឹកចិត្ត និងជំរុញដល់ក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក មន្ត្រីរាជការ កង​កម្លាំង​ប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ក្នុងស្រុកខ្សាច់កណ្ដាល សូមផ្តល់ការគាំទ្រ និង​រួម​សហការជាមួយ អភិបាលរងស្រុកថ្មីឱ្យអស់ពីកម្លាំងកាយចិត្ត សំដៅធ្វើ​ឱ្យ​ស្រុក​ខ្សាច់​កណ្ដាល​អាច​សម្រេច​បាននូវសមិទ្ធផលធំៗជាច្រើនបន្ថែមទៀតជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។ ឯកឧត្តមក៏បានជំរុញ និងលើកទឹកចិត្តដល់អភិបាលស្រុកថ្មី ត្រូវបន្តរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់ឱ្យបានជាអតិបរមានូវបទល្មើសគ្រប់ប្រភេទ ជា​ពិសេស​បញ្ហា​ល្បែងស៊ីសង បទល្មើសនេសាទ និងបញ្ហាគ្រឿងញៀន ក្មេងទំនើង បញ្ហាគ្រោះថ្នាក់ ចរាចរណ៍ និងបន្តការអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយភូមិឃុំមាន សុវត្ថិភាព​របស់​រាជ​រដ្ឋាភិបាល​។ ត្រូវបន្តពង្រឹងនូវរបបប្រជុំឱ្យបានទៀងទាត់ ជាពិសេសគឺកិច្ចប្រជុំគណៈអភិបាល និង​កិច្ច​ប្រជុំគណៈបញ្ជាការឯកភាព ដើម្បីធ្វើត្រួតពិនិត្យតាមដាន និងធ្វើកា​រ​ដោះ​ស្រាយ​បញ្ហា​ទាន់​ពេល​វេលា​។ បន្តពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍន៍សមត្ថភាពមន្ត្រី ដើម្បីឱ្យស្រប​ទៅ​តាម​ការ​វិវត្ត​នៃ​សភាពការណ៍ប្រទេសជាតិ និងទំហំការងារ ព្រមទាំង​ត្រៀម​ទទួល​ការ​ផ្ទេរ​មុខ​ងារ​ពី​ថ្នាក់​ជាតិ​។ ​ជាពិសេសគណៈអភិបាលស្រុកថ្មី ត្រូវរៀបចំសេចក្តីសម្រេចស្តីពីការ បែងចែកតួនាទីភារកិច្ច និង​របៀប​របបធ្វើការការងារជូនគណៈអភិបាលស្រុករបស់ខ្លួន ដើម្បីបំពេញភារកិច្ច បម្រើសេវា​សាធារណៈ​ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យប្រសិទ្ធ​ភាព​ខ្ពស់​៕​ អត្ថបទ៖ សៅ យ៉ាម៉ង់

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        134
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm