រដ្ឋមន្ត្រីបារាំងថ្កោលទោសអំពើបំផ្លិចបំផ្លាញប្រឆាំងនឹងគ្រឹះស្ថានជនជាតិជ្វីហ្វ នៅក្នុងទីក្រុងប៉ារីស

2025/06/02 10:23:19 pm        71

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Bruno Retailleau បានថ្កោលទោសចំពោះអំពើបំផ្លិចបំផ្លាញ ប្រឆាំងនឹងគ្រឹះស្ថានជនជាតិជ្វីហ្វចំនួន ៥ នៅក្នុងទីក្រុងប៉ារីស។ នេះបើយោងតាមសារព័ត៌មានបារាំង France 24។

លោក Retailleau បាននិយាយនៅលើគណនី X របស់ខ្លួនថា៖«ខ្ញុំពិតជាស្អប់ខ្ពើមយ៉ាងខ្លាំងចំពោះទង្វើដ៏អាក្រក់ទាំងនេះ ដែលកំណត់គោលដៅទៅលើសហគមន៍ជ្វីហ្វ»។

អភិបាលក្រុងប៉ារីសលោកស្រី Anne Hidalgo ក៏បានថ្កោលទោសចំពោះទង្វើនៃ«ការបំភិតបំភ័យ» ក្នុងលក្ខខណ្ឌដ៏ខ្លាំងក្លាបំផុត។

លោកស្រីត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានFrance 24 ដែលបាននិយាយថា៖«ការប្រឆាំងនឹងជនជាតិជ្វីហ្វ មិនអាចទទួលយកបាន នៅក្នុងទីក្រុងរបស់យើង ឬនៅក្នុងសាធារណរដ្ឋរបស់យើងទេ»។

បុរសមិនស្គាល់មុខម្នាក់ បានបំផ្លិចបំផ្លាញនៅពេលយប់ពីថ្ងៃសុក្រដល់ថ្ងៃសៅរ៍ ជាមួយនឹងការលាបពណ៌បៃតងនៅកន្លែងរំលឹកអំពីវិនាសសកម្មនៃការសម្លាប់រង្គាល នៅក្នុងទីក្រុងប៉ារីស វិហារជ្វីហ្វចំនួនពីរ និងភោជនីយដ្ឋានជ្វីហ្វមួយកន្លែង។

យោងតាមបណ្តាញព័ត៌មានបារាំង សហគមន៍ជនជាតិជ្វីហ្វបារាំង ដែលជាសហគមន៍ដ៏ធំបំផុតមួយ ក្នុងពិភពលោក អស់រយៈពេលជាច្រើនខែ បានឈានទៅដល់ការប្រឈមនឹងការកើនឡើងនៃការវាយប្រហារ និងការបំផ្លិចបំផ្លាញនៃទីតាំងប្រវត្តិសាស្ត្រ ចាប់តាំងពីសង្រ្គាមហ្កាហ្សា បានផ្ទុះឡើង កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣។

អ៊ីស្រាអែលបានបើកការវាយលុកតាមផ្លូវដី និងផ្លូវអាកាស នៅតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ ដែលក្នុងនោះ ក្រុមយុទ្ធជនដឹកនាំដោយក្រុមហាម៉ាស បានសម្លាប់មនុស្សប្រហែល ១.២00នាក់ និងចាប់ចំណាប់ថ្នូរ ២៥១នាក់។ នេះបើយោងតាមតួលេខរបស់អ៊ីស្រា    អែល។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        168
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        156
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm