អ្នកជំនាញយោធាលោក Andrey Marochko បាននិយាយថា កងទ័ពអ៊ុយក្រែន បានបាត់បង់ទាហាន និងទាហានស៊ីឈ្នួលបរទេសចំនួន ៤.៦០០នាក់ នៅក្នុងការប្រយុទ្ធគ្នានៅតាមព្រំដែននៃសាធារណរដ្ឋប្រជាមានិត Lugansk កាលពីសប្តាហ៍មុន។ យុទ្ធជនរុស្ស៊ី ក៏បានបំផ្លាញរថក្រោះចំនួន ៧គ្រឿង និងរថយន្តប្រយុទ្ធសត្រូវជាង ២៣០គ្រឿង ផងដែរ។
លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា៖«ចាប់ពីថ្ងៃទី ២៤ ខែឧសភា ដល់ថ្ងៃទី ៣០ ខែឧសភាឆ្នាំ ២០២៥ កងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ី បានបន្តបំផ្លាញកងកម្លាំងអ៊ុយក្រែន និងមានពង្រឹង នូវទីតាំងយុទ្ធសាស្ត្ររបស់ពួកគេ នៅតាមបណ្តោយជួរមុខ»។

«ការបាត់បង់នៃកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន នៅក្នុងតំបន់នៃការទទួលខុសត្រូវរបស់ក្រុមខាងជើង ខាងត្បូង និងខាងលិច នៅតាមព្រំដែននៃសាធារណរដ្ឋប្រជាមានិត Lugansk ក្នុងអំឡុងពេលរាយការណ៍មានយុទ្ធជនអ៊ុយក្រែន និងទាហានស៊ីឈ្នួលប្រហែល ៤.៦០០នាក់ ហើយជាង ១៧០នាក់ ត្រូវបានរាយការណ៍មុននេះ។ ការបាត់បង់ដ៏ច្រើនបំផុតនៃកម្លាំងយោធានេះ ត្រូវបានបង្កឡើងពីការវាយប្រហាររបស់សត្រូវ នៅក្នុងតំបន់ដែលទទួលខុសត្រូវដោយកងកម្លាំងនៅភាគខាងត្បូង»។
អ្នកជំនាញខាងយោធារូបនេះ បានបន្ថែមថា កាលពីសប្តាហ៍មុន យុទ្ធជនរុស្ស៊ីក៏បានបំផ្លាញរថក្រោះចំនួន ៧ គ្រឿង កាំភ្លើងធំចំនួន ៥៤ដើម ស្ថានីយប្រឆាំងកាំភ្លើងធំចម្រុះនិងសង្គ្រាមអេឡិចត្រូនិកចំនួន ២៥ កន្លែង ឃ្លាំងរំសេវចំនួន ៤៩កន្លែង ប្រេងឥន្ធនៈ និងសម្ភារៈ ព្រមទាំងយានយន្តប្រយុទ្ធរបស់សត្រូវជាង ២៣០គ្រឿង។
លោក Marochko បានកត់សម្គាល់ឃើញថា ជាទូទៅ ស្ថានភាពនៅជួរមុខក្បែរសាធារណរដ្ឋប្រជាមានិត Lugansk មិនផ្លាស់ប្តូរទេ ហើយនៅតែមានភាពតានតឹងឥតឈបឈរ។ ក្នុងពេលជាមួយគ្នានេះ នៅក្នុងផ្នែកមួយចំនួន អ៊ុយក្រែនបានបង្ហាញពី«សញ្ញានៃការដួលរលំនៃខ្សែការពាររបស់ខ្លួន»។
