កងកម្លាំង និង​អាជ្ញាធរ​ត្រូវ​ពង្រឹង​សន្តិសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ​ក្រោយ​ការដាក់​ប្រទេស​ជា​ប្រក្រតីភាព​ឡើងវិញ​

2021/12/21 01:24:34 am        468

​ភ្នំពេញ៖ អភិបាល​រាជធានី​ភ្នំពេញ​ជំរុញ​ឱ្យ​កងកម្លាំង និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ពង្រឹង​សន្តិសុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ក្រោយពី​រាជរដ្ឋាភិបាល ​បាន​ប្រកាស​ដាក់​ប្រទេស​ជា​ប្រក្រតីភាព​ឡើងវិញ​។​

​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ​បាន​ជំរុញ​ឱ្យ​កម្លាំង​នគរបាល កម្លាំង​កងរាជអាវុធហត្ថ និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ត្រូវ​ពង្រឹង​សន្តិសុ​ខ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ក្រោយពី​រាជរដ្ឋាភិបាល​បានប្រកាស​ដាក់​ប្រទេស​ទាំងមូល​ជា​ប្រក្រតីភាព​ឡើងវិញ ពិសេស​កងកម្លាំង និង​អាជ្ញាធរ​ត្រូវ​រក្សា​ឱ្យបាន​នូវ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋនៅក្នុង​ឱកាស​ពិធីបុណ្យ christmas និង​បុណ្យចូលឆ្នាំ​សកល​ដែល​នឹង​ឈានចូល​មកដល់​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​ការ​ជំរុញ​របស់ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ គឺ​បាន​ធ្វើឡើង​នា​ល្ងាច​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២១ ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ​តាមរយៈ​ការបញ្ជូន​រូបភាព និង​សំឡេង​ផ្ទាល់ ជាមួយ​កងកម្លាំង​ទាំងពីរ​ប្រភេទ មន្ទីរ​ពាក់ព័ន្ធ និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើក​ឡើងថា ថ្ងៃនេះ​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​រួចហើយ ក្នុង​ការបិទ​បញ្ចប់​ព្រឹត្តិការណ៍​២០​កុម្ភៈ និង​បាន​បើក​ប្រទេស​ឱ្យ​ដំណើរ​ជា​ប្រក្រតីភាព​ឡើងវិញ​។ ដូច្នេះ​រាល់​សកម្មភាព​នានា​វា​នឹង​កើតឡើង​វិញ ទាំង​បទល្មើស​ផ្សេងៗ ទាំង​ល្បែងស៊ីសង​គ្រប់​ប្រភេទ ទាំង​បញ្ហា​សណ្ដាប់ធ្នាប់​សាធារណៈ។

ដូច្នេះ​លោក​ជំរុញ​ឱ្យកម្លាំង​មាន​សមត្ថកិច្ច​ទាំងពីរ​ប្រភេទ និង​អាជ្ញាធរ​ខណ្ឌ​ទាំងអស់​ត្រូវ​ពង្រឹង​ឡើងវិញ ពិសេស​បង្ក្រាប​ឱ្យបាន​នូវ​បទល្មើស​ផ្សេងៗ ដូចជា​បទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន និង​ល្បែងស៊ីសង​ជាដើម ដើម្បី​ធានាបាន​នូវ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម ឃួ​ង ស្រេង បន្តថា ពាក់ព័ន្ធ​និង​បុណ្យចូលឆ្នាំ​សកល​ដែល​នឹង​ឈានចូល​មកដល់​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ អាជ្ញាធរ​ខណ្ឌ​ក៏ដូចជា​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ត្រូវ​រាយការណ៍​ពី​គោលដៅ​កកស្ទះ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន បើ​ដោះ​មិន​ចេញ​ត្រូវ​រាយការណ៍​មក​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​នេះ​។ ពិធីបុណ្យ​ចូលឆ្នាំ​សកល​នេះ ប្រជាពលរដ្ឋ​នឹង​សម្រុក​ចាកចេញ​ពី​លំនៅដ្ឋាន ដើម្បី​ឆ្លង​ឆ្នាំ ដែល​វា​នឹង​ធ្វើឱ្យ​តំបន់​ប្រឈម​មួយចំនួន​មានការ​កកស្ទះ​ចរាចរ ។ ដូច្នេះ​ក្នុងនាម​អាជ្ញាធរ កម្លាំង​មាន​សមត្ថកិច្ច គឺ​ត្រូវ​សម្រួល​ចរាចរ​ជូន​ប្រជាព​រដ្ឋ ដើម្បីឱ្យ​ពួកគាត់​បាន​សប្បាយរីករាយ​នៅក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំនេះ​។​

ក្នុងឱកាស​កិច្ចប្រជុំ​នោះដែរ ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏បាន​មានប្រសាសន៍​បញ្ជាក់​ឱ​ហយ​ដឹង​ដែរ​ថា នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​សកល​ឆ្នាំនេះ សមត្ថកិច្ច​របស់លោក​នឹង​ប្រើប្រាស់​កម្លាំង​ចំនួន ១១៦៥​នាក់ ដើម្បី​ការពារ​សន្តិសុខ​សុវត្ថិភាព និង​សម្រួល​ចរាចរ​ជូន​ប្រជាពលរដ្ឋ ឱ្យ​ទទួលបាន​ភាពសប្បាយ​ក្អាកក្អាយ​។ ឆ្លៀត​ក្នុងឱកាស​នោះ ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ក៏បាន​សម្តែង​នូវ​ការកោតសរសើរ​យ៉ាងខ្លាំង​ផងដែរ ចំពោះ​ឯកឧត្ដម ឃួ​ង ស្រេង ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ដែល​តែងតែ​យកចិត្តទុកដាក់​ក្នុង​កិច្ចការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ដោយ​លោក​តែងតែបាន​ចុះ​ផ្ទាល់​លើ​ការត្រួតពិនិត្យ​កងកម្លាំង​ដែល​ត្រូវ​ប្រចាំការ​នៅតាម​គោលដៅ​នានា​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​នេះ​បង្ហាញឱ្យឃើញ​ពី​ភាពខ្លាំង​នៃ​ការដឹកនាំ​របស់​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ៕ ​អត្ថបទ ៖ ប្រាក់ វ៉ាន់ដា ​​

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        40
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        38
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm