សមាជិកព្រឹទ្ធសភាអាមេរិកព្រមានថា លោក Putin «កំពុងរៀបចំ សម្រាប់សង្រ្គាមបន្ថែមទៀត»

2025/06/02 10:36:44 pm        77

សមាជិកព្រឹទ្ធសភាជាន់ខ្ពស់អាមេរិក ២រូប បានព្រមានកាលពីថ្ងៃអាទិត្យ (ទី១ ខែមិថុនា) ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កំពុងពន្យារពេលដំណើរការចរចាសន្តិភាព ខណៈកំពុងរៀបចំការវាយលុកយោធាថ្មី នៅប្រទេសអ៊ុយក្រែន ដោយលើកហេតុផលថា ២សប្តាហ៍ខាងមុខ អាចពេលវេលាដ៏សំខាន់ ក្នុងការកំណត់អនាគតនៃសង្រ្គាមដែលបានផ្ដល់ផលអាក្រក់ធ្ងន់ធ្ងររួចហើយ ដូចជាបំផ្លិចបំផ្លាញទីក្រុងនានា នាំឲ្យមានភៀសខ្លួនរាប់លាននាក់ និងធ្វើឲ្យសន្តិសុខនៅអឺរ៉ុបប្រែប្រួល។

សមាជិកព្រឹទ្ធសភាមកពីបក្សសាធារណរដ្ឋ លោក Lindsey Graham និងបក្សប្រជាធិបតេយ្យ លោក Richard Blumenthal បាននិយាយទៅកាន់សារព័ត៌មាន Associated Press (AP) នៅទីក្រុងប៉ារីស ប្រទេសបារាំង បន្ទាប់ពីបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និងធ្វើដំណើរ ជុំវិញតំបន់នានាដែលត្រូវបានបំផ្លាញដោយអ្វីដែលពួកលោកហៅថា ការទម្លាក់គ្រាប់បែកដ៏អាក្រក់បំផុតរបស់រុស្ស៊ី គិតចាប់តាំងពីការលុកលុយពេញបន្ទុកបានចាប់ផ្តើមឡើង។

នៅទីក្រុងប៉ារីស សម្រាប់ការពិភាក្សាជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលពួកលោក និយាយថា «មានការយល់ស្របគ្នា ១០០ភាគរយ» ពាក់ព័ន្ធនឹងសង្គ្រាមនេះ សមាជិកព្រឹទ្ធសភាបានព្រមានថា មានពេលវេលាតិចតួចណាស់ ក្នុងការទប់ស្កាត់ការវាយលុកជាថ្មី ដែលកំពុងជិតកើតឡើង។

ជាមួយគ្នានេះ ពួកលោកបានបន្តថា សេចក្ដីស្នើច្បាប់ដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក អាចជាឱកាសចុងក្រោយរបស់ប្រទេសលោកខាងលិច ក្នុងការរារាំងលំហូរសេដ្ឋកិច្ចជួយដល់សង្រ្គាមរបស់វិមានក្រឹមឡាំង ដោយបន្ថែមថា ពួកលោកសង្ឃឹមថា ការបានឃើញផ្ទាល់របស់ពួកលោក នឹងជួយឲ្យសន្ទុះប្រែប្រួល នៅទីក្រុងវ៉ាស៊ីនតោន ហើយជួយឲ្យលោកប្រធានាធិបតី Donald Trump បាត់សង្ស័យ និងគាំទ្រច្បា់នោះ។

លោក Graham បាននិយាយអំពីលោក Putin ថា៖ «អ្វីដែលខ្ញុំបានរៀននៅក្នុងការធ្វើដំណើរនេះ គឺលោកកំពុងរៀបចំសម្រាប់សង្រ្គាមបន្ថែមទៀត»។ ចំណែកលោក Blumenthal បានហៅការដាក់ទណ្ឌកម្មដែលបានស្នើឡើងនៅក្នុងសេចក្ដីស្នើច្បាប់ថា ជា «ទណ្ឌកម្មធ្ងន់ធ្ងរ» ហើយបាននិយាយថា វានឹងធ្វើឲ្យពាណិជ្ជកម្មរបស់រុស្ស៊ីនៅដាច់ពីគេឯង»៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm