ភាពតានតឹងពាណិជ្ជកម្ម និងភាពមិនច្បាស់លាស់ខាងនយោបាយ ធ្វើឲ្យប៉ះពាល់ដល់ចក្ខុវិស័យនៃការធ្វើដំណើរតាមផ្លូវអាកាស

2025/06/02 10:41:41 pm        107

ភាពតានតឹងពាណិជ្ជកម្ម និងការធ្លាក់ចុះនៃទំនុកចិត្តរបស់អ្នកប្រើប្រាស់ ចំពេលមានភាពមិនប្រាកដប្រជាផ្នែកនយោបាយ និងសេដ្ឋកិច្ច បានបន្ទច់បង្អាក់ដល់តម្រូវការដែលត្រូវបានព្យាករថា ខ្លាំង សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស។

បើទោះបីជាក្រុមហ៊ុនអាកាសចរណ៍ត្រូវបានគេរំពឹងថា នឹងដឹកអ្នកដំណើរចំនួន ៤,៩៩ពាន់លាននាក់ ក្នុងឆ្នាំ២០២៥ ពោលគឺកើនឡើង ៤ភាគរយច្រើនជាងឆ្នាំ២០២៤ ក៏ដោយ ក៏ការព្យាករចុងក្រោយបំផុត គឺតិចជាងកម្រិត ៥,២២ពាន់លាននាក់ ដែលត្រូវបានព្យាករដោយសមាគមដឹកជញ្ជូនអាកាសយានដ្ឋានអន្តរជាតិ (Iata) ក្នុងខែធ្នូ ឆ្នាំ២០២៤។ តែយ៉ាងណាក្ដី ក្រុមហ៊ុនអាកាសចរណ៍ត្រូវបានគេរំពឹងថា នឹងអាចទទួលបានប្រាក់ចំណេញខ្ពស់ជាងនេះ បើទោះបីជាមានបញ្ហាប្រឈមក៏ដោយ។

Iata ដែលជាស្ថាប័នពាណិជ្ជកម្មសកលតំណាងឲ្យក្រុមហ៊ុនដឹកជញ្ជូនចំនួន ៣៥០ក្រុមហ៊ុន បានលើកឡើងថា ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ត្រូវបានគេប៉ាន់ប្រមាណថា នឹងមានចំនួន ៣៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ពោលគឺកើនឡើងពីចំនួន ៣២,៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ ប៉ុន្តែទាបជាងការព្យាករពីមុនចំនួន ៣៦,៦ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៥។ កម្រិតល្អៀងនៃប្រាក់ចំណេញសុទ្ធត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៣,៧ភាគរយ នៅឆ្នាំ២០២៥ ដោយកើនឡើងពីកម្រិត ៣,៤ភាគរយ ក្នុងឆ្នាំ២០២៤។

Iata បានឲ្យដឹងទៀតថា អាស៊ីប៉ាស៊ីហ្វិក គឺជាទីផ្សារធ្វើដំណើរតាមផ្លូវអាកាសដ៏ធំបំផុត ហើយតម្រូវការអ្នកដំណើរ នៅក្នុងតំបន់ ត្រូវបានគេរំពឹងថា នឹងមានភាពរឹងមាំ ដោយសារការបន្ធូរបន្ថយតម្រូវការទិដ្ឋាការ នៅក្នុងប្រទេសអាស៊ីមួយចំនួន ដូចជា ចិន វៀតណាម ម៉ាឡេស៊ី និងថៃ។ តែយ៉ាងណាក្ដី សមាគមនេះបានកត់សម្គាល់ពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច ខណៈដែលការព្យាករផលិតផល ក្នុងស្រុកសរុប សម្រាប់តំបន់ ជាពិសេសសម្រាប់ប្រទេសចិន ត្រូវបានកែសម្រួលឲ្យនៅកម្រិតទាប៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm