កូរ៉េខាងជើង ប្រាប់ថា ទំនាក់ទំនងយោធាជាមួយរុស្ស៊ី នឹងធានាបាននូវ «សន្តិភាព»

2025/06/02 10:46:21 pm        92

ប្រទេសកូរ៉េខាងជើង នៅថ្ងៃចន្ទ (ទី២ ខែមិថុនា) នេះ បានការពារកិច្ចសហប្រតិបត្តិការយោធារបស់ខ្លួនជាមួយរុស្ស៊ី ដោយលើកឡើងថា ទំនាក់ទំនងនេះ មានគោលបំណង «ធានាសន្តិភាព និងស្ថិរភាព» នៅអឺរ៉ុប និងអាស៊ី។

គួរបញ្ជាក់ថា ប្រទេសទាំង២ បានពង្រឹងកិច្ចសហប្រតិបត្តិការយោធា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយទីក្រុងព្យុងយ៉ាង បានផ្គត់ផ្គង់សព្វាវុធ និងកងទ័ព ដើម្បីគាំទ្រដល់សង្គ្រាមរបស់ទីក្រុងមូស្គូ ប្រឆាំងនឹងអ៊ុយក្រែន។

យោងតាមសមាជិកសភាកូរ៉េខាងត្បូង លោក Lee Seong-kweun បានឲ្យដឹងថា ទាហានកូរ៉េខាងជើងប្រហែល ៦០០នាក់ ត្រូវបានសម្លាប់ និងរាប់ពាន់នាក់ទៀតរងរបួស អំឡុងពេលប្រយុទ្ធរួមជាមួយរុស្ស៊ី។ ក្រុមឃ្លាំមើលការដាក់ទណ្ឌកម្មពហុភាគី រួមមានកូរ៉េខាងត្បូង សហរដ្ឋអាមេរិក ជប៉ុន និងប្រទេសចំនួន ៨ផ្សេងទៀត កាលពីថ្ងៃសុក្រ បានថ្កោលទោសទំនាក់ទំនងទាំងនោះថា «ខុសច្បាប់»។

ជាការឆ្លើយតប ទីក្រុងព្យុងយ៉ាងបាននិយាយថា កិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយទីក្រុងមូស្គូ គឺ «សំដៅដល់ការពារអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍សន្តិសុខរបស់រដ្ឋ» ក៏ដូចជា «ការធានាសន្តិភាព និងស្ថិរភាព នៅក្នុងតំបន់អឺរ៉ុប-អាស៊ី»។

សេចក្តីថ្លែងការណ៍ពីមន្ត្រីក្រសួងការបរទេស បានពណ៌នាទំនាក់ទំនងជាមួយរុស្ស៊ីថា ជា «ទំនាក់ទំនងអន្តររដ្ឋ»។ សេចក្ដីថ្លែងការណ៍បានបន្ថែមថា ទីក្រុងព្យុងយ៉ាង និងមូស្គូអាច «បង្កើតសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល ដោយផ្អែកលើការគោរពយ៉ាងពិតប្រាកដ ចំពោះអធិបតេយ្យភាព សមភាព និងយុត្តិធម៌»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm