ការិយាល័យរបស់ប្រធានាធិបតីបេឡារុស បានឲ្យដឹងថា លោក Alexander Lukashenko នឹងធ្វើដំណើរទៅកាន់ប្រទេសចិន នៅថ្ងៃចន្ទ (ទី២ ខែមិថុនា) នេះ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ជាពេលដែលលោកនឹងត្រូវជួបជាមួយមេដឹកនាំចិន លោក Xi Jinping។

ការិយាល័យរបស់លោកប្រធានាធិបតីត្រូវបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Belta ដែលបានប្រាប់ឲ្យដឹងថា លោក Lukashenko «នឹងបំពេញទស្សនកិច្ចពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមិថុនា នៅសាធារណរដ្ឋប្រជាមានិតចិន (PRC)»។ ការិយាល័យនេះបានឲ្យដឹងបន្ថែមថា មេដឹកនាំបេឡារុស នឹងរៀបចំ «កិច្ចប្រជុំគ្រួសារមិត្តភាពប្រពៃណីជាមួយប្រមុខ PRC»។
ការិយាល័យបានបញ្ជាក់ថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅ «ដំបូង ក្នុងទម្រង់តែមេដឹកនាំទល់នឹងមេដឹកនាំ» ហើយបន្ទាប់មកនៅក្នុងលក្ខខណ្ឌក្រៅផ្លូវការ លោក Alexander Lukashenko និងលោក Xi Jinping គ្រោងនឹងពិភាក្សា អំពីស្ថានភាព និងទស្សនៈនៃទំនាក់ទំនងបេឡារុស-ចិន។
គួរបញ្ជាក់ថា លោក Lukashenko ដែលបានគ្រប់គ្រងអតីតប្រទេសហភាពសូវៀត គឺបេឡារុស អស់រយៈពេលជាង ៣០ឆ្នាំមកហើយនោះ បានធ្វើដំណើរទៅប្រទេសចិនលើកចុងក្រោយ នៅក្នុងខែធ្នូ ឆ្នាំ២០២៣៕
