អ្នកស្រីJennifer Jacobs អ្នកឆ្លើយឆ្លងព័ត៌មានរបស់ក្រុមហ៊ុនទូរទស្សន៍ CBS នៅសេតវិមាន បានរាយការណ៍ កាលពីថ្ងៃទី ០១ ខែមិថុនាដោយដកស្រង់ប្រភពផ្ទាល់ខ្លួនរបស់អ្នកស្រីថា រដ្ឋបាលអាមេរិក មិនបានផ្តល់ឲ្យអ៊ុយក្រែននូវទិន្នន័យស៊ើបការណ៍ណាមួយ ដើម្បីរៀបចំការវាយប្រហារដោយយានដ្រូនលើមូលដ្ឋានយោធារុស្ស៊ីទេ។
អ្នកស្រីបានសរសេរនៅលើបណ្តាញសង្គមXថា ប្រភពបានប្រាប់ខ្ញុំថា៖«សហរដ្ឋអាមេរិក មិនបានចែករំលែកព័ត៌មានចារកម្ម ជាមួយលោក ហ្សឡិនស្គី និងក្រុមរបស់លោកសម្រាប់ប្រតិបត្តិការ Spider's Web ទេ។ អ៊ុយក្រែនប្រមូលព័ត៌មានដោយខ្លួនឯងផ្ទាល់»។

នាពេលមុននេះ អ្នកក៏បាននិយាយដោយដកស្រង់ប្រភពថា រដ្ឋបាលអាមេរិក មិនមានព័ត៌មានអំពីការរៀបចំរបស់អ៊ុយក្រែនសម្រាប់ការវាយប្រហារលើអាកាសយានដ្ឋានយោធារុស្ស៊ីនោះទេ។
សេតវិមានមិនទាន់ឆ្លើយតបទៅនឹងសំណើរបស់របស់ទីភ្នាក់ងារសារព័ត៌មាន TASS សម្រាប់ការធ្វើអត្ថាធិប្បាយអំពីព័ត៌មានរបស់អ្នកឆ្លើយឆ្លងព័ត៌មាន CBS នៅឡើយទេ។
យោងតាមក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កាលពីថ្ងៃទី ០១ ខែមិថុនា របបទីក្រុងគីវ បានធ្វើការវាយប្រហារភេរវកម្មជាច្រើន ដោយប្រើយានដ្រូន FPV ប្រឆាំងនឹងអាកាសយានដ្ឋានយោធា នៅក្នុងតំបន់ចំនួ៥ របស់រុស្ស៊ី។ ពុំមានអ្នករងរបួសក្នុងចំណោមបុគ្គលិកយោធា ឬបុគ្គលិកស៊ីវិលទេ។
