អ៊ីរ៉ង់ប្រាប់ថា មិនទាន់ឃើញការកែប្រែគោលជំហររបស់អាមេរិកនៅឡើយទេ ពាក់ព័ន្ធនឹងទណ្ឌកម្ម

2025/06/03 12:46:25 am        44

ក្រសួងការបរទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទ (ទី២ ខែមិថុនា) នេះ បានប្រាប់ថា ខ្លួននឹងត្រូវរង់ចាំមើលថា តើមានការកែប្រែគោលជំហរដែរ ឬទេ សម្រាប់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងទណ្ឌកម្ម ខណៈដែលប្រទេសទាំង២ ចរចារកិច្ចព្រមព្រៀង ដើម្បីដោះស្រាយជម្លោះដ៏យូរអង្វែង ជុំវិញមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់។

អំឡុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ នៅទីក្រុងតេអេរ៉ង់ អ្នកនាំពាក្យក្រសួង លោក Esmaeil Baghaei បានឲ្យដឹងថា៖ «ខ្ញុំសោកស្តាយ ដែលត្រូវជូនដំណឹងដល់អ្នកទាំងអស់គ្នាថា ភាគីអាមេរិកមិនទាន់មានឆន្ទៈ ក្នុងការបំភ្លឺអំពីបញ្ហានេះនៅឡើយទេ»។ លោកបានបន្ថែមថា៖ «វាត្រូវតែមានភាពច្បាស់លាស់ សម្រាប់ពួកយើង អំពីថា តើទណ្ឌកម្មគាបសង្កត់លើប្រជាជនអ៊ីរ៉ង់ នឹងត្រូវបានលុបចោលដែរ ឬទេ ដើម្បីធានាឲ្យបានថា ហេតុការណ៍កន្លងមក នឹងមិនកើតឡើងម្តងទៀតឡើយ»។

រដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Sayyid Badr Albusaidi ដែលកំពុងធ្វើការសម្រុះសម្រួល រវាងអ៊ីរ៉ង់ និងរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានបង្ហាញនូវចំណុចសំខាន់នៃសំណើរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន អំឡុងទស្សនកិច្ចរយៈពេលខ្លី នៅទីក្រុងតេអេរ៉ង់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក។

គណៈប្រតិភូអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានបញ្ចប់កិច្ចពិភាក្សាជុំទី៥ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីខែមុន ហើយបើទោះបីជាសញ្ញានៃវឌ្ឍនភាពតិចតួចបានលេចឡើងក៏ដោយ ក៏មានចំណុចខ្វែងគំនិតគ្នាជាច្រើនដែលពិបាកនឹងឈានដល់ការព្រមព្រៀង ជាពិសេសបញ្ហានៃការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm