នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយនៅថ្ងៃចន្ទនេះថា ស្ថានភាពនៅតំបន់ហ្កាហ្សា កាន់តែអាក្រក់ឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយថា វាមានសារៈសំខាន់ណាស់ក្នុងការធានាថា ដែនដីបាប៉ាឡេស្ទីននេះ ទទួលបានជំនួយមនុស្សធម៌បន្ថែមទៀតជាបន្ទាន់។

នៅពេលសួរថាតើចក្រភពអង់គ្លេសនឹងចាត់វិធានការណាមួយលើបញ្ហានេះ លោក Starmer បានប្រាប់អ្នកយកព័ត៌មាន នៅប្រទេសស្កុតឡែនថា៖«ស្ថានការណ៍នៅក្នុងតំបន់ហ្កាហ្សា គឺមិនអាចអត់ឱនបានទេ ហើយកាន់តែអាក្រក់ឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ» ។
លោកបានបន្ថែមថា៖«នោះហើយជាមូលហេតុដែលយើងកំពុងធ្វើការជាមួយសម្ព័ន្ធមិត្តដើម្បីឲ្យច្បាស់ថាជំនួយមនុស្សធម៌ ត្រូវការចូលក្នុងល្បឿនលឿន និងក្នុងបរិមាណណានោះ តំបន់នេះមិនទទួលបានទេ នៅពេលនេះ ហើយតំបន់នេះត្រូវរងការបំផ្លិចបំផ្លាញទាំងស្រុង»។
