នគរបាល និងមន្ត្រីក្នុងតំបន់ បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមសកម្មប្រយុទ្ធតាលីបង់ប៉ាគីស្ថាន បានដោះលែងមន្ត្រីគយពីររូប រយៈពេលប៉ុន្មានខែបន្ទាប់ពីពួកគេត្រូវបានចាប់ពង្រត់ នៅក្នុងខេត្ត Khyber Pakhtunkhwa (KP) ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន។
យោងតាមស្នងការរងនរគបាលលោក Nasir Khan បានឲ្យដឹងថា ប្រធានគយប៉ាគីស្ថាន Nisar Abbasi អធិការកិច្ច លោក Khushal Khan និង Saif-ur-Rehman ប្រធានសភាពាណិជ្ជកម្មក្នុងតំបន់មួយ ត្រូវបានចាប់ពង្រត់នៅក្នុងសង្កាត់ South Waziristan របស់ខេត្ត Khyber Pakhtunkhwa (KP) ក្នុងខែកុម្ភៈ ឆ្នាំនេះ។

ខណៈពេលដែលអ្នកចាប់ជំរិត បានដោះលែងលោក Rehman នៅថ្ងៃដដែលនោះ មន្ត្រីគយទាំងពីរនាក់នៅតែជាប់ឃុំឃាំង ហើយត្រូវចំណាយពេលជាច្រើនខែនៃកិច្ចខិតខំប្រឹងប្រែងដោយក្រុមព្រឹទ្ធាចារ្យកុលសម្ព័ន្ធ និងសមាជិកនៃសភាពាណិជ្ជកម្មលោក Lower South Waziristan ដើម្បីចរចាការដោះលែងពួកគេ។
លោក Habib Islam អ្នកនាំពាក្យនគរបាលនៅសង្កាត់ South Waziristan ដែលជាប់ព្រំដែនអាហ្វហ្គានីស្ថាន បានប្រាប់សារព័ត៌មាន Arab News ថា៖«ក្រុមមន្រ្តីបានវិលត្រឡប់មកវិញដោយសុវត្ថិភាព បន្ទាប់ពីអ្នកចាប់ជំរិត បានដោះលលែងពួកគេ»។
