ស៊ីរីសង្ឃឹមថានឹងធ្វើឲ្យល្អប្រសើរឡើងឧស្សាហកម្មឱសថរបស់ខ្លួនបន្ទាប់ពីការដកទណ្ឌកម្មចេញ

2025/06/03 01:20:07 am        93

បន្ទាប់ពីការដកចេញទណ្ឌកម្មសហរដ្ឋអាមេរិក និងអឺរ៉ុប ស៊ីរីសង្ឃឹមថានឹងរស់រានឡើងវិញឧស្សាហកម្មឱសថ និងដោះស្រាយការងារប្រឈមជាច្រើនផ្តើមចេញពីភាពឯកោរាប់ឆ្នាំពីក្រុមហ៊ុនបរទេស និងអ្នកផ្គត់ផ្គង់ ។

លោក Issam Maatouq គឺជាប្រធានក្រុមប្រឹក្សាភិបាលនៅក្រុមហ៊ុនឧស្សាហកម្មឱសថ Unipharma និយាយថា កិច្ចចរចាបានចាប់ផ្តើមឡើងវិញហើយជាមួយក្រុមហ៊ុនឱសថបរទេស ដើម្បីចាប់ផ្តើមខ្សែសង្វាក់ផលិតកម្មរបស់ពួកគេនៅទីក្រុងដាម៉ាស ហើយនិងអនុញ្ញាតឲ្យនាំចូលឱសថមកកាន់ប្រទេសស៊ីរី ។

លោក Maatouq និយាយថា អំឡុងរយៈពេលច្រើនឆ្នាំនៃទណ្ឌកម្ម វត្ថុធាតុដើមួយចំនួនចាំបាច់សម្រាប់ការផលិតឱសថគ្មាននោះទេ ។ រោងចក្រពិបាកទទួលបានការថែទាំផងដែរ និងគ្រឿងបង្គុំសម្រាប់ផលិតឧបករណ៍ ។

យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលស៊ីរី បានឲ្យដឹងថា នេះមានន័យផងដែរថា ឱសថជំងឺមហារីកមានក្នុងស្រុក ឈានដល់តម្រូវការតិចជាង ២០ភាគរយ ។

អ្នកស្រី Khawla al-Hassan ដែលកូនស្រីរបស់គាត់មានជំងឺមហារីកស្បែក និយាយថា គ្រួសាររបស់គាត់ប្រឈមការលំបាកហិរញ្ញវត្ថុធ្ងន់ធ្ងរ ក្នុងការទទួលបានដូសព្យាបាលជំងឺដោយប្រើគីមី អំឡុងទណ្ឌកម្ម ។ ឥឡូវកូនស្រីរបស់គាត់សង្ឃឹមថា អ្វីៗនឹងល្អប្រសើរជាងមុនសម្រាប់គ្រួសាររបស់គាត់ ។

លោក Zuhair al-Qarrat គឺជាមន្រ្តីមួយរូបរបស់ក្រសួងសុខាភិបាលស៊ីរី និយាយថា អ្នករាល់គ្នាដឹងថាមុនឆ្នាំ២០១១ ស៊ីរីស្ថិតនៅក្នុងចំណោមប្រទេសលេចធ្លោក្នុងការផលិតឱសថ ។ ការដកទណ្ឌកម្មនឹងធ្វើឲ្យល្អប្រសើរឡើងសមត្ថភាពផលិតឱសថនៅប្រទេសស៊ីរី ៕

អត្ថបទដែលទាក់ទង

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        2
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        31
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm