ពលរដ្ឋនីហ្សេរីយ៉ាបាត់បង់មនុស្សមួយគ្រួសារដោយសារទឹកជំនន់នៅទីក្រុង Mokwa

2025/06/03 01:22:18 am        108

នៅទីក្រុង Mokwa ស្ថិតក្នុងរដ្ឋ Niger ប្រទេសនីហ្សេរីយ៉ា លោក Adamu Yusuf គឺជាអ្នករស់រានមួយរូបពីគ្រោះទឹកជំនន់ បានដើរកាត់ភក់ និងកម្ទេចកម្ទីកាលពីថ្ងៃអាទិត្យ ជាទីដែលផ្ទះរបស់លោករងការបំផ្លិចបំផ្លាញដោយសារទឹកជំនន់កាលពីថ្ងៃពុធ ។

លោក Yusuf និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា លោកមានសមាជិកគ្រួសារ ១៥រូបនៅក្នុងផ្ទះ ។ ជាអកុសល សមាជិក ៩នាក់ក្នុងចំណោមពួកគេបានស្លាប់ នៅក្នុងទឹកជំនន់ និងសមាជិក ៨នាក់ផ្សេងទៀត នៅបាត់ខ្លួន ។ មានសាកសពតែម្នាក់គត់ត្រូវបានរកឃើញ ហើយផ្ទះរបស់ពួកយើងត្រូវបានទឹកជំនន់ហូរនាំយកទៅទាំងស្រុង ។ លោកបាត់បង់អ្វីៗគ្រប់បែបយ៉ាងទាំងអស់ ភរិយារបស់លោក ម្តាយរបស់លោក កូនៗរបស់លោក និងសាច់ញាតិផ្សេងទៀត កំពុងបាត់ខ្លួនទាំងអស់ ។

លោក Audu Hussaini គឺជាប្រធានផ្នែកព័ត៌មាននៅទីភ្នាក់ងារគ្រប់គ្រងសង្រ្គោះបន្ទាន់រដ្ឋ Niger និយាយថា មនុស្សយ៉ាងហោច ១៥១នាក់ បានស្លាប់ និងមនុស្សរាប់ម៉ឺននាក់ផ្សេងទៀត ត្រូវបានជម្លៀសខ្លួនដោយសារទឹកជំនន់ដែលបានវាយប្រហាររដ្ឋ Niger កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ។

កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រជាពលរដ្ឋនាំគ្នាប្រមែរប្រមូលឈើបែកបាក់ និងដំបូលស័ង្កសីពីផ្ទះរងការខូចខាតរបស់ពួកគេ ខណៈពលរដ្ឋផ្សេងទៀត សាងសង់ខ្ទមថ្មី ហើយប្រតិបត្តិការរុករកសាកសពនៅតែបន្ត ។

សូមបញ្ជាក់ថា ប្រទេសនីហ្សេរីយ៉ា ងាយរងគ្រោះដោយសារទឹកជំនន់អំឡុងរដូវវស្សាដែលបានចាប់ផ្តើមកាលពីខែមេសា ។

កាលពីឆ្នាំ ២០២២ រលកនៃទឹកជំនន់ដ៏អាក្រក់បំផុតនៅក្នុងប្រទេសមួយនេះនារយៈពេលជាង ១ទសវត្សរ៍ បានសម្លាប់មនុស្សជាង ៦០០នាក់ មនុស្សប្រហែល ១,៤លាននាក់ ត្រូវបានជម្លៀស និងបំផ្លិចបំផ្លាញដីកសិកម្ម ៤៤ម៉ឺនហិចតា ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        158
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        146
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm