នាយកដ្ឋានឧតុនិយម បានរាយការណ៍ថា ការរញ្ជួយដីកម្រិតស្រាលកម្រិត ៤,៥រ៉ិកទ័រ បានកើតមាននៅតំបន់ Phrao ក្នុងខេត្តឈៀងម៉ៃ នារសៀលថ្ងៃចន្ទ (ទី២ ខែមិថុនា) នេះ។ ហើយយោងតាមទីភ្នាក់ងារអង្កេតរញ្ជួយដីរបស់នាយកដ្ឋាននេះ បានឲ្យដឹងថា ការរញ្ជួយបានកើតឡើងនៅម៉ោង ១៤:០៧នាទី នៅភូមិ Tambon Mae Pang របស់តំបន់ Phrao។

ចំណុចកណ្តាលនៃរញ្ជួយដី ស្ថិតនៅជម្រៅ ១គីឡូម៉ែត្រ។ អ្នកស្រុកនៅខេត្ត Lamphun, Phayao, Lampang និង Chiang Mai បានរាយការណ៍ថា ទទួលបានអារម្មណ៍ញ័របន្តិចបន្តួច។ គ្មានការខូចខាត ឬរងរបួស ត្រូវបានរាយការណ៍នោះទេ។
នាយកដ្ឋានធនធានរ៉ែមិនទាន់ចេញសេចក្តីថ្លែងការណ៍ជាផ្លូវការទាក់ទងនឹងការរញ្ជួយដីនេះនៅឡើយទេ៕
