នាយករដ្ឋមន្ត្រីដាណឺម៉ាក៖ អ៊ុយក្រែនហាក់ទទួលបានជោគជ័យក្នុងការការពារខ្លួន

2025/06/03 02:32:07 am        116


នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen នាថ្ងៃចន្ទ (ទី២ ខែមិថុនា) បានលើកឡើងថា ការវាយប្រហាររបស់អ៊ុយក្រែន ប្រឆាំងនឹងមូលដ្ឋានទ័ពអាកាសរុស្ស៊ីជាច្រើន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក បង្ហាញថា ទីក្រុងគីវ ទទួលបានជោគជ័យក្នុងការការពារខ្លួន។

នៅពេលត្រូវបានសួរឲ្យអត្ថាធិប្បាយ ជុំវិញការវាយប្រហាររបស់អ៊ុយក្រែន លោកស្រី Frederiksen បានប្រាប់ថា៖ «ខ្ញុំគិតថា ពួកគេ (អ៊ុយក្រែន) មានសិទ្ធិការពារខ្លួន ហើយជួនកាល វារួមបញ្ចូលទាំងការវាយបកត្រលប់វិញផងដែរ ដូច្នេះវាហាក់ដូចជាការទទួលបានជោគជ័យ»។

សេវាស៊ើបការណ៍សម្ងាត់ក្នុងស្រុករបស់អ៊ុយក្រែន ឬ SBU បានទទួលស្គាល់ថា ខ្លួនបានធ្វើការវាយប្រហារនេះ ដែលមានឈ្មោះថា «Operation Spider's Web» ដែលបានគ្រោងទុកអស់រយៈពេលជាង ១ឆ្នាំកន្លះ។

នៅឯកិច្ចប្រជុំនៃមេដឹកនាំបណ្ដាប្រទេសអឺរ៉ុបខាងជើង បាល់ទិក និងអឺរ៉ុបខាងកើតក្នុងរដ្ឋធានីរបស់ប្រទេសលីទុយអានី នាថ្ងៃចន្ទនេះ លោកស្រី Frederiksen ក៏បាននិយាយផងដែរថា វាមានសារៈសំខាន់ណាស់ ក្នុងការផ្តោតលើការបង្កើតអឺរ៉ុបឡើងវិញ។

លោកស្រីបានសង្កត់ធ្ងន់ថា៖ «រុស្ស៊ីគឺជាការគំរាមកំហែង ចំពោះយើងទាំងអស់គ្នា ដូច្នេះហើយយើងត្រូវពង្រឹងផ្នែកខាងកើតរបស់យើង។ យើងត្រូវជំរុញឲ្យមានបទឈប់បាញ់ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ យើងត្រូវធ្វើអ្វីដែលចាំបាច់ សម្រាប់សមរភូមិ នៅប្រទេសអ៊ុយក្រែន ដើម្បីឲ្យពួកគេពិតជាអាចឈ្នះសង្រ្គាមនេះ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        159
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        147
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm