[UPDATE] ជុំទី២ នៃកិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន ចាប់ផ្តើមនៅអ៊ីស្តង់ប៊ុល

2025/06/03 02:43:48 am        231


កិច្ចប្រជុំត្រីភាគី រវាងគណៈប្រតិភូមកពីប្រទេសទួរគី រុស្ស៊ី និងអ៊ុយក្រែន បានចាប់ផ្តើមនៅថ្ងៃចន្ទ (ទី២ ខែមិថុនា) នេះ នៅវិមាន Ciragan ក្នុងទីក្រុងអ៊ីស្តង់ប៊ុល (Istanbul) ដោយនេះជាជុំទី២ នៃកិច្ចចរចាសន្តិភាពដោយផ្ទាល់។

កិច្ចពិភាក្សានេះនឹងត្រូវដឹកនាំដោយរដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan ហើយត្រូវបានគេរំពឹងថា នឹងមានការប្រមូលផ្តុំមន្ត្រីជាន់ខ្ពស់មកពីប្រទេសទាំង៣។ នាយកអង្គភាពចារកម្មជាតិ (MIT) របស់ប្រទេសទួរគី លោក Ibrahim Kalin ក៏គ្រោងនឹងចូលរួមផងដែរ។

គណៈប្រតិភូរុស្ស៊ីដែលចូលរួមក្នុងកិច្ចប្រជុំនេះ រួមមានទីប្រឹក្សាលោកប្រធានាធិបតី Vladimir Putin គឺលោក Vladimir Medinsky អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Mikhail Galuzin អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Aleksandr Fomin និងប្រមុខអគ្គនាយកដ្ឋានចារកម្ម លោក Igor Kostyukov។

ចំណែកគណៈប្រតិភូអ៊ុយក្រែន រួមមានរដ្ឋមន្ត្រីការពារជាតិ លោក Rustem Umerov អនុរដ្ឋមន្ត្រីការបរទេសលោក Sergiy Kyslytsya អនុប្រធានទីភ្នាក់ងារសន្តិសុខ លោក Oleksandr Poklad និងអនុប្រធានទីភ្នាក់ងារចារកម្មបរទេស លោក Oleh Luhovskyi ។

ភ្លាមៗបន្ទាប់ពីសង្គ្រាមបង្ហូរឈាម បានចាប់ផ្តើមនៅខែកុម្ភៈឆ្នាំ២០២២ ទួរគីបាននាំប្រទេសរុស្ស៊ី និងអ៊ុយក្រែនមកអង្គុយរួមគ្នានៅតុតែមួយ នៅទីក្រុង Antalya និងអ៊ីស្តង់ប៊ុល ក្នុងឆ្នាំតែមួយ ហើយក្នុងខែឧសភា ឆ្នាំ២០២៥ នេះ ប្រទេសនេះបាននាំគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែនមកអង្គុយជុំតុតែមួយជាថ្មីម្តងទៀត នៅអ៊ីស្តង់ប៊ុល ពោលគឺបន្ទាប់ពីរយៈពេល ៣ឆ្នាំ។

ការចរចា រវាងរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឡើងនៅថ្ងៃទី១៦ ខែឧសភា នៅឯការិយាល័យប្រធានាធិបតី Dolmabahce ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។ ភាគីទាំង២ បានព្រមព្រៀងដោះដូរអ្នកទោសសង្គ្រាមចំនួន ១.០០០នាក់នៃភាគីនីមួយៗ បង្ហាញទស្សនៈលម្អិត ស្តីពីបទឈប់បាញ់ដែលអាចកើតមាន ហើយបន្ទាប់មកបន្តការចរចា។ 

ហើយប្រទេសទាំង២ បានប្រកាសថា ការដោះដូរអ្នកទោសដែលបានព្រមព្រៀងគ្នានៅទីក្រុងអ៊ីស្តង់ប៊ុលត្រូវបានបញ្ចប់នៅថ្ងៃទី២៥ ខែឧសភា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        209
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        195
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm