ភ្នំភ្លើង Mount Etna ដែលជាភ្នំភ្លើងរស់ស្ថិតនៅតាមតំបន់ឆ្នេរភាគខាងកើតកោះ Sicily បានផ្ទុះនៅថ្ងៃចន្ទនេះ ជាមួយនឹងការបញ្ជូនសំណុំផ្សែង និងផេះយ៉ាងក្រាស់ទៅលើអាកាស ។
យោងតាមការអះអាងរបស់វិទ្យាស្ថានជាតិភូគព្ភសាស្ត្រ និងភ្នំភ្លើង បានឲ្យដឹងថា សំណុំផ្សែងប្រហែលបណ្តាលមកពីការស្រុតអង្គធាតុនៅផ្នែកខាងជើងនៃមាត់ភ្នំភ្លើងនៅភាគអាគ្នេយ៍ ។
បន្ទុះភ្នំភ្លើងនេះដែរ មិនប៉ះពាល់ដល់ប្រតិបត្តិការរបស់អាកាសយានដ្ឋាន Catania នៅជិតនោះនោះទេ ។
យោងតាមការអះអាងរបស់គេហទំព័ររបកគំហើញភ្នំភ្លើង បានឲ្យដឹងថា មុនពេលផ្ទុះមានភាពរំញ័រភ្នំភ្លើង ដែលបានចាប់ផ្តើមឡើងនៅវេលាម៉ោង ១០យប់ម៉ោងក្នុងស្រុក ហើយនិងភាពរំញ័រឡើងដល់កម្រិតកំពូលនៅមុនវេលាម៉ោង ១យប់រំលងអធ្រាត្រ ។
ខណៈពេលនោះដែរ មជ្ឈមណ្ឌលប្រឹក្សាផេះភ្នំភ្លើងនៅទីក្រុង Toulouse បានព្រមានថា សំណុំផេះភ្នំភ្លើង បានហោះឡើងដល់កម្ពស់ប្រហែល ៦.៤០០ម៉ែត្រ ៕