UN៖ កុមាររងគ្រោះ នៅហ្កាហ្សា មានលើសពី ៥០.០០០នាក់ ក្នុងរយៈពេល ២០ខែ

2025/06/03 03:30:37 am        190


តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X នាថ្ងៃចន្ទ (ទី២ ខែមិថុនា) នេះ ដោយដកស្រង់ទិន្នន័យពីមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ឬអង្គការយូនីសេហ្វ (UNICEF) ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បានឲ្យដឹងថា កុមារជាង ៥០.០០០នាក់ នៅតំបន់ហ្កាហ្សា ត្រូវបានសម្លាប់ ឬត្រូវបានធ្វើឲ្យមានរបួស គិតចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក។

UNRWA បានលើកឡើងនៅក្នុងការបង្ហោះនោះថា៖ «យោងទៅតាមអង្គការយូនីសេហ្វបានឲ្យដឹងថា ក្មេងទាំងប្រុស និងស្រីមិនតិចជាង ៥០.០០០នាក់ ត្រូវបានសម្លាប់ ឬត្រូវបានធ្វើឲ្យមានរបួស ក្នុងរយៈពេលត្រឹមតែ ២០ខែប៉ុណ្ណោះ»។ ទីភ្នាក់ងារនេះបានបន្ថែមថា៖ «ជនស៊ីវិល ដែលរួមមានក្មេងៗ បុគ្គលិកមនុស្សធម៌ និងពេទ្យ អ្នកឆ្លើយតបដំបូង ហើយនិងអ្នកសារព័ត៌មាន នៅតែបន្តស្លាប់ និងរងរបួស នៅតំបន់ហ្កាហ្សាស្ទ្រីប»។

គួរបញ្ជាក់ថា តាមរយៈការចេញផ្សាយតួលេខជនរងគ្រោះដែលជាកុមារ នៅក្នុងអត្ថបទមួយ កាលពីថ្ងៃទី២៧ ខែឧសភា អង្គការយូនីសេហ្វបានឲ្យដឹងថា កុមារ នៅតំបន់ហ្កាហ្សា កំពុងទទួលរងនូវ «ភាពភ័យរន្ធត់ដែលមិនអាចប៉ាន់ស្មានបានរយៈពេលវែង ដែលមានដូចជា ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើកុមារ ការរារាំងជំនួយ ភាពអត់ឃ្លាន ការផ្លាស់ទីលំនៅដោយបង្ខំឥតឈប់ឈរ ហើយនិងការបំផ្លិចបំផ្លាញមន្ទីរពេទ្យ ប្រព័ន្ធទឹក សាលារៀន និងផ្ទះសម្បែង»។

អង្គការយូនីសេហ្វបានឲ្យដឹងថា៖ «កុមារនៃតំបន់ហ្កាហ្សាត្រូវការការការពារ។ ពួកគេត្រូវការអាហារ ទឹក និងថ្នាំ។ ពួកគេត្រូវការបទឈប់បាញ់។ ប៉ុន្តែលើសពីអ្វីទាំងអស់ ពួកគេត្រូវការសកម្មភាពរួមបន្ទាន់ ដើម្បីបញ្ឈប់ស្ថានភាពនេះតែម្តង និងសម្រាប់ទាំងអស់គ្នា»៕

អត្ថបទដែលទាក់ទង

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        2
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        31
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm