ក្រុមអាជ្ញាធរសុខភាពប៉ាឡេស្ទីនក្នុងស្រុកនិយាយនៅថ្ងៃចន្ទនេះថា អ៊ីស្រាអែលបានបាញ់សម្លាប់ជនប៉ាឡេស្ទីន ៣នាក់ និងបណ្តាលឲ្យមនុស្សរាប់សិបនាក់ផ្សេងទៀត រងរបួសនៅជិតទីតាំងចែកចាយជំនួយប្រតិបត្តការដោយមូលនិធិមនុស្សធម៌ហ្កាហ្សា(GHF)មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ។
យោធាអ៊ីស្រាអែល និយាយថា ពួកគេដឹងពីសេចក្តីរាយការណ៍គ្រោះថ្នាក់ និងឧបទ្ទេវហេតុនេះ ត្រូវពិនិត្យមើលយ៉ាងល្អិតល្អន់ ។
ពួកគេនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ទាហានប្រតិបត្តិការពេលយប់នៅទីក្រុង Rafah ស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងរបស់យោធាអ៊ីស្រាអែល នៅភាគខាងត្បូងតំបន់ហ្កាហ្សាស្រ្ទីប បានបាញ់ព្រមានដើម្បីការពារជនសង្ស័យដែលមកជិតពួកគេ ហើយឧបទ្ទេវហេតុនេះ បានកើតឡើងនៅចម្ងាយប្រហែល ១គ.មពីទីតាំងជំនួយ ។
GHF ដែលជាក្រុមឯកជនឧបត្ថម្ភដោយសហរដ្ឋអាមេរិក និងឯកភាពដោយអ៊ីស្រាអែល និយាយថា គ្មានគ្រោះថ្នាក់ដល់អាយុជីវិត ឬអ្នករងរបួសនោះទេនៅទីតាំងចែកជំនួយរបស់ខ្លួន ឬនៅតំបន់ជុំវិញ ៕