រយៈពេលបីឆ្នាំ អង្គការវ័នរ៉ូដ ចូលរួមជំរុញមិត្តភាពកម្ពុជា-ចិនកាត់តែរឹងមាំ និងផ្ដល់​អំណោយ​ដល់​សិស្ស​កម្ពុជា​ជាង ២ម៉ឺននាក់

2025/06/03 03:08:03 pm        248

ភ្នំពេញ៖ ក្នុងរយៈពេល៣ឆ្នាំមកនេះ អង្គការវ័នរ៉ូដ បានចុះទៅតាមសាលា ក្នុងតំបន់ជនបទ​ចំនួន​៥៥​សាលា នៅក្នុងស្រុក នៃខេត្តមួយចំនួន រួមទាំងនាំយកជាសម្ភារៈសិក្សា និងអំណោយ​មួយ​ចំនួន​ទៀត ផ្ដល់ដល់សិស្សានុសិស្សនៅតាមសាលាទាំងអស់នោះ ប្រមាណជាង ២ម៉ឺននាក់ ខណៈ​ដែល​សកម្មភាពសប្បុរសធម៌នេះ ក៏បានចូលរួមចំណែកជំរុញមិត្តភាពរវាងកម្ពុជា-ចិន ឲ្យ​កាន់​តែរឹ​ងមាំបន្ថែមទៀត ។

ក្នុងថ្ងៃអបអរសាទខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា អង្គការវ័នរ៉ូដ ក៏បានធ្វើ​ពិធី​រំលឹក​ខួប​៣ឆ្នាំ នៃសកម្មភាពមនុស្សធម៌របស់ខ្លួន កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួមពីសំណាក់ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ព្រម​ទាំង​ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងលោក ឡោ ខេវិន អគ្គនាយកក្រុមហ៊ុនវ័នរ៉ូដគ្រុប និង​ជា​ប្រធានអង្គការមូលនិធិសប្បុរសធម៌វ័នរ៉ូដ និងក្រុមការងារវ័នរ៉ូដ នៅទីតាំង​សាលា​បឋម​សិក្សា​ព្រះ​គ្រូគឹ​មឯម ស្ថិតនៅឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ រួមទាំងមានការ​ចែក​សម្ភារៈ​សិក្សា និងកីឡាជូនដល់សិស្សានុសិស្សផងដែរ ។

នៅក្នុងកម្មពិធីសប្បុរសធម៌នេះ លោក ឡោ ខេវិន បានលើកឡើងថា រយៈពេល៣ឆ្នាំនេះ ចាប់ពី “ការរួមដំណើរជាមួយគ្នាដំបូង” ទៅជា “ការរួមដំណើរដោយយល់ចិត្តបន្តរហូតមកនេះ វ័នរ៉ូដ បាន​គាំទ្រ​ការ​អប់រំ បន្តក្ដីស្រលាញ់ ទទួលបានមិត្តភាព បង្កើតទំនាក់ទំនង ហើយបាន​បន្ត​បំពេញ​សកម្មភាព​សប្បុរសធម៌ជាប្រចាំ ដោយមានការចូលរួមពីស្ថានប័នរដ្ឋជាច្រើន ដូចជា ក្រសួង​ពាណិជ្ជ​កម្ម ក្រសួងព័ត៌មាន ក្រសួងបរិស្ថាន និងនាយកដ្ឋានអភិវឌ្ឍន៍នៃក្រសួងការពារជាតិ ។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២២ វ័នរ៉ូដ គ្រុប បានអនុវត្តសកម្មភាពសប្បុរសធម៌ជាប្រចាំខែ ចាប់​ពី​ការផ្តល់សម្ភារៈសិក្សាដល់សាលារៀនខ្វះខាត រហូតដល់​ការ​ជួយ​ជួស​ជុល​គ្រឿង​បរិក្ខារ​ក្នុង​សាលា​រៀន ហើយមកដល់ពេលនេះ បានផ្តល់កាតាបសិក្សាដល់សិស្សចំនួនជាង ២ម៉ឺនកាតាប តុ​ប៉េង​ប៉ុង​ចំនួន៨២ តារាងបាល់ទាត់ចំនួន៤៥ និងបាល់បោះបាល់ទាត់សរុបជាង២០០ ។ បន្ថែម​ពីនេះ អង្គការវ័នរ៉ូដ ក៏បានជួយឧបថម្ថកាអណ្តូងទឹកចំនួន ៣៩អណ្តូង និង​ដំឡើង​អំពូល​ភ្លើង​សូឡា​ចំនួ​ន ៨០ដើមដល់សាលារៀន៕ អត្ថបទ បាន សុខរិទ្ធិ

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm